ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រោងចក្រកែច្នៃសម្ងួតថ្នាំជក់នៅឃុំកោះធំ ខ កំពុងបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
Tue,02 September 2025 (Time 06:12 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 340នាក់)

រោងចក្រផលិតបារីទ្រង់ទ្រាយធំ១កន្លែង ស្ថិតនៅចន្លោះស្ពានលេខ៤០-៤១ស្ថិត នៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បានដំណើរការអស់រយៈ ពេលជិត១ឆ្នាំមកហើយ កំពុងបង្កហានិភ័យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅជិតខាងតំបន់នោះយ៉ាងខ្លាំង។

លោក ចាប ស៊បាក់ មេឃុំកោះធំខបានប្រាប់អ្នកកាសែតនៅសាលាឃុំនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ទីតាំងកែច្នៃសម្ងួតសន្លឹកថ្នាំជក់នេះមានលិខិត អនុញ្ញាតត្រឹមត្រូវហើយក៏មានបញ្ហាក្លិនដែលធ្វើ ឲ្យប្រជាពលរដ្ឋនៅក្បែរខាងមានប្រតិកម្ម។ តែអាជ្ញាធរនិងស្ថាប័នជំនាញ បានចុះទៅសម្របសម្រួលដោះស្រាយច្រើនលើកច្រើនសារមកហើយ ។ លើកនេះទៀតអាជ្ញាធរនិងសហការជាមួយស្ថាប័នជំនាញដើម្បីចូលទៅពិនិត្យមើលនិងដោះស្រាយផលប៉ះពាល់បន្ថែម។

ប្រជាពលរដ្ឋនៅជិតខាងទីតាំងសម្ងួតថ្នាំជក់ខាងលើបាននិយាយថា បញ្ហាក្លិនបានបង្កឲ្យប្រជាពលរដ្ឋជួប ប្រទះនឹងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ជាពិសេសនៅពេលយប់ក្លិនថ្នាំបារីជ្រះខ្លាំងណាស់ពិបាកដកដង្ហើមហើយក៏មានប្រជាពលរដ្ឋភាគច្រើនដែលនៅជិតខាងនោះមិនសប្បាយចិត្ត។

លោកចាប ស៊បាក់មេឃុំក៏ដូចជាលោក ខែម សុជាតិស្មៀនឃុំកោះធំខបានលើកឡើងស្រដៀងគ្នាថា ខាងមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យមើលទីតាំងសម្ងួតសរសៃថ្នាំជក់នោះឃើញថាមានបញ្ហាក្លិន។ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយស្ថាប័នជំនាញបានណែនាំនិងកែសម្រួលបច្ចេកទេសមួយចំនួនរួចហើយ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជានៅតែមានបញ្ហាក្លិននេះបន្តទៀត។ យ៉ាងណាក៏ដោយអាជ្ញាធរនិងស្នើឲ្យមានការត្រួតពិនិត្យដើម្បីកាត់បន្ថយឬលុបបំបាត់ក្លិនទាំងស្រុង។

តំណាងក្រុមហ៊ុនសរសៃថ្នាំជក់ខាងលើនេះ មិនធ្វើអត្ថាធិប្បាយជាមួយអ្នកកាសែតទេ ដោយអះអាងថាជាប់រវល់និងនៅឆ្ងាយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
362 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
3878 នាក់
ខែនេះ :
18496 នាក់
3 ខែនេះ :
64954 នាក់
សរុប :
1920973 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ