ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ .....
Tue,07 July 2020 (Time 09:28 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 1357នាក់)

ថ្លែងប្រាប់បណ្តាញព័ត៌មាន TNC News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងារ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក សូមសំដែងនូវការកោតសរសើរ គោរពដោយស្មោះអស់ពីចិត្ត នូវការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជាពិសេសរបស់លោកគ្រូពេទ្យ គូប៉ូ រ៉ាវុធ បម្រើការនៅចត្តាឡីស័កច្រកអន្តរជាតិដូង នៃខេត្តបាត់ដំបង ដែលរវល់មមាញឹកជួយ ពិនិត្យសុខភាពបងប្អូនអ្នកដំណើរ នៅច្រកចូលនេះ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មកក្នុងប្រទេសកម្ពុជា ដែលមិនមានពេលវេលាសម្រាប់ក្រុមគ្រួសារផ្ទាល់ខ្លួន បានផ្ញើកូនស្រីជាទីស្រឡាញ់របស់ខ្លួននៅជាមួយសាច់ញាតិ មិនមានពេលមើលកូនគ្រប់គ្រាន់ ដែលកូនស្រីជាទីស្រឡាញ់របស់គាត់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរក្នុងពេលថ្មីៗនេះ។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានសំដែងនូវក្តីរំជួលចិត្តឥតឧបមា ហើយបានចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារលោកគ្រូពេទ្យ គូប៉ូ រ៉ាវុធ ដោយបានចូលបច្ច័យសម្រាប់បុណ្យសពផងដែរ និងសូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។
សូមជម្រាបថា ក្រុមការងារក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចុះពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
467 នាក់
សប្តាហ៍នេះ :
2640 នាក់
ខែនេះ :
11132 នាក់
3 ខែនេះ :
39019 នាក់
សរុប :
1654509 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ