ផ្លូវជាតិលេខ ១០ ដែលបានបើកការដ្ឋានសាងសង់បានជាងពីរខែ ចាប់ផ្តើមលេចរូបរាងបណ្តើរ។ ក្រុមកងវិស្វកម្មចាប់ផ្តើមឈូសឆាយផ្លូវ និងការកសាងស្ពានឆ្លងព្រែកអូរ លើកំណាត់ផ្លូវកាត់ព្រៃភ្នំនេះ។ផ្លូវជាតិលេខ ១០ ដែលមានប្រវែង ១៩៧ គីឡូម៉ែត្រជាផ្លូវយុទ្ធសាស្រ្ត តភ្ជាប់រវាងស្រុកសំឡូតខេត្តបាត់ដំបងកាត់តាមវាលវែងខេត្តពោធិ៍សាត់ និងមកដល់ទីរួមខេត្តកោះកុង។នៅពេលកំណាត់ផ្លូវជាតិនេះកសាងរួច បងប្អូនពលរដ្ឋពី ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនសៀមរាប ឧត្តរមានជ័យ ព្រះវិហារ អាចធ្វើដំណើរទៅលេងមាត់សមុទ្រខេត្តកោះកុងនិងខេត្តព្រះសីហនុ ដោយមិនបាច់ឆ្លងកាត់តាមផ្លូវជាតិលេខ៤ដូចមុនទៀតទេ ចំណេញជាង ១០០ គីឡូម៉ែត្រ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ