ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,.
Sat,13 June 2020 (Time 03:27 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 1355នាក់)

ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។

ជំនួយនេះត្រូវបានផ្តល់ តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS)។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន TNC NEWS ទទួលបាន។

ដោយទទួលស្គាល់ពីសមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងកំឡុងពេលនិងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ក្រសួងការបរទេស បានបញ្ជាក់បន្តថា «រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុន»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
250 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2762 នាក់
ខែនេះ :
12079 នាក់
3 ខែនេះ :
39576 នាក់
សរុប :
1649801 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ