លោករដ្ឋមន្រ្តីថា ខណៈពេលដែលថៃបានព្យាយាមបំភ្លៃព័ត៌មានពីកម្ពុជាឱ្យអន្តរជាតិមានការយល់ច្រលំពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជាក៏ត្រូវតែឆ្លើយតបវិញដែរតាមរយៈការផ្តល់ព័ត៌មានពិតឱ្យពលរដ្ឋនិងអន្តរជាតិបានឃើញថា អ្វីដែលថៃកំពុងប្រព្រឹត្តគឺការប្រើប្រាស់ព័ត៌មានក្លែងក្លាយលាបពណ៌លើកម្ពុជា។ តាមរយៈការតាមដានជុំវិញប្រព័ន្ធផ្សព្វផ្សាយថៃកន្លងមក គឺអ្នកសារព័ត៌មានថៃបានបង្កើតនូវភាពមន្ទិល និងបំប៉ោងព័ត៌មានខុសពីការពិត។ ដូច្នេះលោកបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយថៃ ឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ការផ្សព្វផ្សាយត្រូវប្រកាន់នូវសច្ចៈភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន ហើយសូមកុំឱ្យបញ្ចូលនូវនិន្នាការនយោបាយនៅក្នុងព័ត៌មានរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។គួរកត់សម្គាល់ថា ចាប់តាំងពីផ្ទុះឡើងនៅភាពតានតឹងតាមបណ្តោយព្រំដែនសារជាថ្មីកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃភាគច្រើន រាប់ទាំងសារព័ត៌មានជាភាសាអង់គ្លេសផងត្រូវបានប្រើប្រាស់ជាមធ្យោបាយបញ្ចេញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ បំពុលសង្គម លាបពណ៌មកលើកម្ពុជាទាំងទទឹងទិស ដោយមិនខ្វាយខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈទាល់តែសោះ។ ក្នុងមួយថ្ងៃៗពួកគេតែងបញ្ចេញព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានដែលមានលក្ខណៈគាំទ្រនយោបាយរបស់កងទ័ពដោយបំភិតបំភ័យ ចោទប្រកាន់ មួលបង្កាច់ ទម្លាក់កំហុសមកលើកម្ពុជាដើម្បីបិទបាំងអំពើបាញ់ប្រហារសម្លាប់កងទ័ពខ្មែរ និងនយោបាយឈ្លានពានរបស់ខ្លួន។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ