ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បែកធ្ធ្លាយរឿងមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីង ថ្លឹង រថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល
Sun,13 July 2025 (Time 05:25 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 208នាក់)

ខេត្តកណ្ដាល៖មានការផ្សព្វផ្សាយថា មានការបែកធ្លាយភាពមិនប្រក្រតីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រមូល លុយ ចែកគ្នាធ្វើ មាន ធ្វើបាន យ៉ាង សុខ ស្រួល ទោះ បីរថយន្ត ធំៗ ផ្ទុក ទំនិញលើស ទម្ងន់ នៅតែ អាច ធ្វើ សកម្មភាពទាំង យប់ ទាំង ថ្ងៃ មិនខ្វល់អ្វី ទាំងអស់ ។
ប្រភពបានទម្លាយថា ក្រុមអាជីវករ តូចធំ ដែល ដឹកជញ្ជូន ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ដែក ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបី ពួកគេ ផ្ទុក ទំនិញលើស ទម្ងន់ ឬ មិន លើស ទម្ងន់ យ៉ាងណា ក៏ដោយ ក៏ ត្រូវតែ បង់ លុយ តាម ការកំណត់ របស់ ប្រធានក្រុមមន្ត្រី ប្រចាំ ការស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបានឡើយ។
ប្រភពបាន បន្ថែមទៀតថា ពួកគាត់ ដឹកជញ្ជូន ទំនិញ ឬ កសិផល ផ្សេងៗ ចេញពី ទីក្រុង ភ្នំពេញ ឆ្ពោះ ទៅ បណ្ដាខេត្ត នានា ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយ គោរព តាម ច្បាប់ កំណត់ ក៏ នៅតែ ចៀស មិន ផុត ពី បង់លុយ ឲ្យ ក្រុម មន្ត្រី ពុករលួយ និង បក្សពួក ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្តនោះឡើយ។
ប្រភព ពបានបន្តឲ្យដឹងទៀតថា ការ ដែល ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត តាម បណ្តោយ ផ្លូវជាតិ លេខ ៤ ចំណុច ស្រុក អង្គស្នួល គាប យក លុយ ពី ឈ្មួញ និង អាជីវករ តាម អំពើ ចិត្ត គឺ អាចមាន ការឃុបឃិត បើកដៃ ពី សំណាក់ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូន និងមន្ត្រីធំៗ ខាងលើ ផងដែរ ។
ជា ការពិតអាជីវករនិងពួកឈ្មួញ មួយចំនួន បាន ប្រើប្រាស់ រថយន្ត វ៉េ អង ធំៗ រថយន្ត សណ្ដោង កន្ទុយ សណ្ដោង រ៉ឺម៉ក ផ្ទុកទំនិញ លើស ទម្ងន់ បើកបរ ឆ្លងកាត់ មុខ មន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ដោយ គ្មាន ការព្រួយបារម្ភ ផ្ទុយ ទៅ វិញ មន្ត្រី ទាំងនោះ គ្រាន់តែ តម្រូវឲ្យ ម្ចាស់ រថយន្ត ខ្នាច ធំ ដឹកជញ្ជូន ទំនិញ លើស ទម្ងន់ បង់លុយ តាម ការកំណត់ គឺជា ការ ស្រេច ដោយ មិន ខ្វល់ ពី រឿង រថយន្ត ទាំងនោះ ធ្វើឲ្យ ខូច ផ្លូវខូច ស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុក អង្គស្នួល ខេត្ត កណ្តាល បានឲ្យដឹងទៀតថា ពេល រថយន្ត ធំៗ ដឹក ទំនិញ លើស ទម្ងន់ បើកបរ ឆ្លងកាត់ មុខ ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញ ព្រូ រឡានឬ តៃកុងរត់ ឆ្លងផ្លូវយ៉ាង ប្រសេចប្រសាច ទៅ បង់លុយ ឲ្យ ប្រធាន ជញ្ជីង នឹង ក្រុម មន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត តាម ការកំណត់ ដោយ មិន អាច តវ៉ា បាន ឡើយ។ ប្រសិនបើ ឈ្មួញ ឬ អាជីវករ ណា ម្នាក់ ហ៊ាន តវ៉ា ប្រាកដជា ត្រូវ ក្រុម មន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត លើ ផ្លូវជាតិ លេខ ៤ ក្នុងស្រុក អង្គស្នួល ខេត្ត កណ្តាល រក រឿង ឲ្យ រើ ទំនិញ ចុះឡើង តាម ទំនេី ង ចិត្ត របស់ ពួកគេ ជាមិនខាន់ឡើយ។
ហេតុនេះហើយ ទើប រថយន្ត ធំៗ ដឹកជញ្ជូន ទំនិញ លើស ទម្ងន់ រាប់ តោន ហូរហៀរ ខុស លក្ខណៈ បច្ចេកទេស នៅតែ អាច បើកបរ លើ ផ្លូវជាតិ លេខ ៤ យ៉ាង គគ្រឹកគគ្រេង បណ្ដោយ ឲ្យ ខូច ផ្លូវខូច ស្ពាន ជា បន្តបន្ទាប់។ បញ្ហា ននេះ រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន ជញ្ជីង ទូទាំង ប្រទេស មិន គួរ មើលរំលង តទៅទៀត នោះ ទេ។
ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីស្ថានីយ៍ជញ្ជីង ថ្លឹង រថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល នៅឡើយទេរហូតដល់ម៉ោងផ្សាយដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
647 នាក់
សប្តាហ៍នេះ :
4844 នាក់
ខែនេះ :
22681 នាក់
3 ខែនេះ :
60088 នាក់
សរុប :
1878173 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ