ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់មន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាន ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ហើយដំណើរការជោគជ័យរបស់ក្រសួងព័ត៌មាន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់មន្ត្រីរាជការជាស្ត្រីនោះទេ ដូច្នេះ ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា មិនមែនសំដៅថានារីមានសិទ្ធិធំ១ថ្ងៃនេះនោះទេ ក៏ប៉ុន្តែ នារីមានសិទ្ធិពេញ១ឆ្នាំ ពោលគឺ៣៦៥ថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង ស្មើនឹងបុរស និងបានចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជាតិ និងបានដើរតួនាទីសំខាន់ក្នុងគ្រួសារផងដែរ។ការគូសបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។ពិធីនេះមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាច្រើនរូបទៀត។ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា ក្នុងសទវត្សទី២១នេះ ហើយរហូតមកដល់ពេលនេះបុរស ឬក៏នរណាលើកនិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ លើកឡើងនូវទ្រឹះស្តីនេះ គឺមិនត្រូវបានកោតសរសើរនោះទេ ក៏ប៉ុន្តែ ត្រូវបានមហាជនវាយតម្លៃថាមិនបានតាមទាន់ការវិវឌ្ឍនៃសង្គមឡើយ។សង្គមកម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ។ ចំណុចនេះបង្ហាញពីភាពរីកចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្នើនឹងការងារនៅក្រៅផ្ទះ។លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនានេះ មិនមែនត្រឹមតែសំដៅទៅលើថានារី មានសិទ្ធិធំ ១ថ្ងៃនេះនោះទេ ក៏ប៉ុន្តែ នារីមានសិទ្ធិធំ គឺ ៣៦៥ថ្ងៃ ពេញ១ឆ្នាំ ២៤ម៉ោង លើ២៤ម៉ោង នេះជាសិទ្ធិស្មើនឹងបុរស។ ដូច្នេះ នេះជាមោទនភាពដែលកម្ពុជា ជាប្រទេសទើបតែឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ហើយសន្តិភាពកម្ពុជា បានត្រឹមតែរយៈពេល ២៦ឆ្នាំក៏ដោយ តែការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិស្ត្រី ការលើកតម្កើង និងផែនការយេនឌ័រ នៅកម្ពុជា ត្រូវបានកោតសរសើរ ព្រមទាំងទទួលស្គាល់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក អង្គការអន្តរជាតិ»។លោក នេត្រ ភក្ត្រា បានលើកឡើងថា ពីមុន ក្នុងទស្សនៈរបស់ពលរដ្ឋខ្លះ ស្ត្រីត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយ ស្ត្រីបង្វិលចង្ក្រានមិនជុំ ក៏ប៉ុន្តែមិនដូច្នេះទេ។ បច្ចុប្បន្ននេះ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន និងជារឿអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត។ចំណុចនេះស្ត្រីដែលយើងចាត់ទុកថាជាធម្មជាតិភេទទន់ខ្សោយ ក៏ប៉ុន្តែ ស្មារតី បញ្ញារបស់ស្ត្រីមិនទន់ខ្សោយនោះទេ ស្ត្រីខ្លះមានសមត្ថភាព និងមានបញ្ញាខ្លាំងជាងបុរសទៅទៀត។ ត្រង់ចំណុចនេះហើយ យើងមិនត្រូវមើលស្ត្រីដោយចាត់ទុកស្ត្រីត្រឹមជាភេទទន់ខ្សោយនោះទេ ក៏ប៉ុន្តែ យើងត្រូវមើលសមត្ថភាពរបស់គាត់ យើងត្រូវមើលទេពកោសល្យរបស់គាត់”។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។ជាមួយនឹងសមត្ថភាពរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនោះទេ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិបានបញ្ចូលតួនាទីរបស់ស្ត្រីនៅក្នុងក្របខណ្ឌថ្នាក់ដឹកនាំចាប់តាំងពីតួនាទីកំពូលៗ រហូតដល់មូលដ្ឋាន គឺតែងតែមានវត្តមានរបស់ស្ត្រីចូលរួមជានិច្ច។ ការចូលរួមរបស់ស្ត្រីបានផ្តល់ធាតុចូលបន្ថែម ដើម្បីចូលរួមសម្រេចចិត្តលើកិច្ចការងារសង្គមជាច្រើនផងដែរ។ នៅក្នុងសង្គមកម្ពុជា តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមគ្រួសារវិញ ប្រសិនបើគ្មានភរិយានៅចាំជួយបង្កឱកាសឱ្យប្តីធ្វើកិច្ចការងារ ឬមិនជួយទ្រនូវការងារជាច្រើននៅក្នុងផ្ទះនោះទេ ប្រហែលប្តីមិនមានឱកាសចេញបំពេញការងារដោយមានសេរីភាពនោះទេ។ ដូច្នេះ បើទោះបីនៅក្នុងសង្គម និងគ្រួសារ ស្ត្រីគឺមិនអាចកាត់ផ្តាច់បាននោះទេ។បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំណើរការជោគជ័យរបស់ក្រសួង ស្ថាប័ននានា ដោយទទួលបានការកោតសរសើរ ក៏មិនអាចកាត់ផ្តាច់បានពីតួនាទីរបស់ស្ត្រីជាមន្ត្រីរាជការ ដែលបានចូលរួមចំណែកបំពេញកិច្ចការងារប្រចាំថ្ងៃ។លោក នេត្រ ភក្ត្រា បានថ្លែងថា “មន្ត្រីរាជការជានារីកំពុងតែដើរតួនាទីយ៉ាងសំខាន់ ធ្វើឱ្យដំណើរការរបស់ក្រសួងព័ត៌មាន ដំណើរការទៅមុខដោយរលូន មានកិច្ចការងារមួយចំនួនដឹកនាំដោយស្ត្រីបានធ្វើឱ្យការងារទាំងនោះទទួលបានជោគជ័យ អ៊ឹចឹងដំណើរការជោគជ័យរបស់យើងនៅក្នុងក្របខណ្ឌក្រសួងដែលយើងបំពេញការងារល្អ ទទួលបាននូវការកោតសរសើរ ក៏អត់កាត់ផ្តាច់បានពីតួនាទីរបស់មន្ត្រីរាជការជាស្ត្រីក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងយើងដែរ”៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ