ជាមួយការប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធនៃការចរចារកសន្តិភាពរបស់សម្តេចកាលពីអតីតកាលដោយបានលើកឡើងពីការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចាដើម្បីសេចក្តីសុខរបស់ជាតិ។ ការចែករំលែកបទពិសោធដោយភ្ជាប់នឹងរូបថតអំឡុងពេលសម្តេចតេជោ ដឹកនាំការចរចានៅឆ្នាំ ១៩៨៩ ដោយសម្តេចតេជោ បានហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព» ធ្វើឡើង ខណៈដែលថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖«ដោយសាថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ»៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ