ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល
Mon,31 March 2025 (Time 08:11 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 7នាក់)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចំនួនជាង៣៦៥១ព័ត៌មានពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខសាធារណៈ ការដឹកនាំរបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំ និងបញ្ហាផ្សេងៗដែលនាំឱ្យចលាចលសង្គម។ ផ្អែកលើការកត់សម្គាល់លោក នេត្រ ភក្ត្រា អះអាងថា ក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងប ញ្ហាសន្តិសុខជាតិ បញ្ហាទឹកដី ជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យអស់ជំនឿ និងស្អប់រដ្ឋាភិបាល ហើយឈានដល់ផ្ទុះបដិវដ្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។រដ្ឋមន្រ្តីក្រសួងព័ត៌មាន  លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ដូច្នេះ៖« អ្វីដែលយើងកត់សម្គាល់ ស្ថានភាពនៃការបង្កើតព័ត៌មានក្លែងក្លាយ គឺច្រើនតែ(បង្កើត)ពីក្រុមជនអគតិមួយចំនួននៅខាងក្រៅប្រទេស ដែលបង្កើតព័ត៌មានក្លែងក្លាយឡើង គឺដើម្បីចរិតញុះញង់ បំភ្លៃបំភ្លើស បំភ័ន្ត ហើយអ្វីបំណងជាគោលបំណង ជាចរិតសំខាន់របស់ពួកគេ នៅក្នុងការបង្កើតព័ត៌មានក្លែងក្លាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន បង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង  ហើយនឹងទម្លាក់នូវជំនឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់រដ្ឋាភិបាល ហើយអ្វីដែលជាចរិតពិតប្រាកដនៃការបង្កើតព័ត៌មានក្លែងក្លាយ ពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺពួកគេចង់បញ្ឆេះកំហឹងប្រជាជន ហើយទាញទៅឱ្យមានការផ្ទុះនូវបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតែម្ដង»។រដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ គឺក្រុមប្រឆាំងយកគម្រូតាមការផ្ដួលរំលំរបបដឹកនាំនៅតាមបណ្ដាប្រទេសផ្សេងៗកាលពីពេលកន្លងមក  ដែលក្រុមប្រឆាំងជ្រុលនិយមយកបណ្ដាញផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក តិកតុក ជាដើម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំភ្លៃ បំភ្លើស និងបំភ័ន្តការពិតសម្រាប់ប្រជាជនកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានគូសបញ្ជាក់ថា  ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងដោយចំៗថា កាលពីឆ្នាំពី២០២៤ កន្លងទៅ ក្រុមប្រឆាំងជ្រុលនិយមបានបង្កើតព័ត៌មានក្លែងបន្លំ និងបំភ្លៃ មានចរិតបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ញុះញង់ឱ្យបះបោរឱ្យតវ៉ា ដូចជាករណីបំភ្លៃ និងក្លែងបន្លំព័ត៌មានលើ CLV-DTA ដែលកាលណោះក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានថា រដ្ឋាភិបាលកម្ពុជា កាត់ដី៤ខេត្ត ក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ទៅឱ្យប្រទេសជិតខាង ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើរដ្ឋាភិបាល រៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបាតុកម្មជាដើម។លោក នេត្រ ភក្ត្រា លើកឡើងថា ជាមួយនិន្នាការនៃការប្រើប្រាស់បណ្ដាញកាន់តែកើនឡើង ការបង្កើតព័ត៌មានក្លែងក្លាយឡើង គឺកាន់តែមានភាពពិសពុល បង្កប់គំនិតទុច្ចរិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន តាមរយៈការបំភ្លៃការពិតពីប្រទេសកម្ពុជា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ គិតខុសលើរដ្ឋាភិបាលចំពោះរដ្ឋាភិបាលកម្ពុជា។
លោក នេត្រ ភក្ត្រា អះអាងថា ដោយមើលឃើញពីភាពកាចសាហាវនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជ្រុលនិយម  ទើបក្រសួងព័ត៌មានសម្រេចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឡើង ដើម្បីកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយឱ្យបានតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមព័ត៌មានកម្ពុជាឱ្យអស់  ដើម្បីធានាឱ្យសន្តិសុខព័ត៌មានតាមរយៈការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងគុណភាពព័ត៌មានដែលបញ្ជូនទៅប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
4190 នាក់
ខែនេះ :
18487 នាក់
3 ខែនេះ :
49147 នាក់
សរុប :
1809302 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ