ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ចាក់ដីលុបបំពានចូលច្រាំងទន្លេនៅស្រុកពញាឮ នេះរឺជា វប្បធម៌អ្នកមានលុយនិងឥទ្ធិពល សូមអជ្ញាធរពាក់ព័ន្ធជួយត្រួតពិនិត្យផងទាន !!!
Sat,29 March 2025 (Time 12:18 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 24នាក់)

ថ្ងៃចេញផ្សាយៈ ខែ មីនា 29, 2025
ខេត្តកណ្ដាល៖ ក្រោយពីមានការរាយការណ៌ ពីបងប្អូនប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងបាន ចុះទៅផ្ទាល់ គឺដូចអ្វីដែលបងប្អូនប្រាប់និងរាយការណ៍ពិតប្រាកដមែន ដោយទីតាំងមួយកន្លែងមានករណីអ្នកមានលុយនិងមានឥទ្ធិពលម្នាក់ ចាក់ដីលុបបំពានចូលលុបច្រាំងទន្លេជាច្រើនសិបម៉ែត្រ ដែលទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិតាក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
ដោយមិនបង្កង់យូរអង្គភាពសារព័ត៌មានយើងក៏តេទូសព្ទសុំកិច្ចសម្ភាស៏ពី លោកពូ នង ណារ៉ុង មេឃុំកំពង់អុស ប៉ុនែ្តទូរសព្ទមិនត្រូវបានលើកនោះទេ ទោះបីព្យាយាមទំនាក់ទំនងជាច្រើនដងក៏ដោយ ។
សារព័ត៌មានយើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ប៉ុនែ្តទូរសព្ទត្រូវបានបិទ(តេអត់ចូល) ។
យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក លឹម ផេង ប្រធានភូមិបាលស្រុកពញាឮ ដោយលោកតបវិញថា កំពុងជាប់ប្រជុំ ។
យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក នាយករដ្ឋបាលសាលាស្រុកពញាឮ ដោយលោកបានប្រាប់វិញថា មួយរយៈពេលមុនខាងសាលាខេត្តចុះមកពិនិត្យផងដែរ ដោយលោកបានបន្តទៀតថា សូមឱ្យខាងសារពត៏មានយើងទំនាក់ទំនងទៅ លោក ហេង គឹមហៀង អភិបាលរងស្រុកពញ្ញាឮ (ទទួលបន្ទុកជំនាញ)។ ប៉ុនែ្តនៅពេលអង្គភាពសារព័ត៌មានយើងធ្វើការទំនាក់ទំនងទៅ លោកសួរវិញថាទីតាំងម្តុំណា ? ដោយអង្គភាពសារព័ត៌មានយើងបានបញ្ជាក់ទីតាំងយ៉ាងច្បាស់ ពិសេសជាប់ផ្ទះរូបនាគរាជ។ លុះលោកប្រាប់វិញថាមិនដឹងនោះទេ ដោយលោកកំពុងនៅទីតាំងកោះចិន ។
ដោយអង្គភាពសារព័ត៌មានយើងចង់បានព៏តមានច្បាស់ការ និងគ្រប់ជ្រុងជ្រោយ យើងក៏បន្តសុំកិច្ចសម្ភាស៏ពី លោក ប្រាក់ ឡាក់ ប្រធានមន្ទីរមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល ប៉ុនែ្តទូរសព្ទត្រូវបានបិទ ( តេមិនចូលនោះទេ )។
យោងតាមច្បាប់ស្ដីពីការចាក់ដីរំលោភបំពានចូលផ្ទៃទន្លយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ៖
១/. ល្មើសនឹងច្បាប់ស្តីពីសំណង់មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
២/. ល្មើសនឹងច្បាប់ស្តីពី ផ្លូវថ្នល់, មាត្រា១២ សាងសង់ដោយរំលោភលើដីចំណីផ្លូវ។
៣/. ល្មើសនឹងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
៤/. ល្មើសនឹង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
បងប្អូនប្រជាពលរដ្ឋនិងមហាជនទូទៅសូមសំណូមពរដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នឹងជាប្រធានក្រុមការងារពង្រឹងគណបក្យស្រុកពញ្ញាឮ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចចំពោះករណីខាងលើដោយក្តីអនុគ្រោះផងទាន ! កុំអោយវប្បធម៏នៃអ្នកមានទ្រព្យសម្បតិ្តនិងឥទ្ធិពលនៃបក្ខពួកអំណាចខ្លួនរំលោភបំពានច្បាប់បាន ដោយឡែកប្រជាពលរដ្ឋធម្មតា ប្រសិនបើមិនវាយកម្ទេចចោលហើយកាសចេញវិញ ក៏ត្រូវចាប់ខ្លួនដាក់ទោសផងដែរ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ មិនមានចេតនាញុះញង់ ឬដាក់សម្ភាធដល់ បុគ្គលឬអង្ភភាពណាឡើយ។
អង្គភាពព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
404 នាក់
សប្តាហ៍នេះ :
3953 នាក់
ខែនេះ :
18180 នាក់
3 ខែនេះ :
48681 នាក់
សរុប :
1808337 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ