ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ភរិយាឧកញ៉ា តាយ សេង ដាក់គ្រឿងចក្រឈូសឆាយដី នៅដែនជំរកសត្វព្រៃស្រុកលំផាត់ ជាង៥០០ហិកតា ដោយអះអាងថា ខ្លួនមានប្លង់រឹងពិតប្រាកដ (ប្រភពCNC)
Wed,12 March 2025 (Time 08:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 36នាក់)

រតនគិរី៖ ដែនជម្រកសត្វព្រៃស្រុកលំផាត់ ខេត្តរតនគិរី កំពុងត្រូវបាន លោកស្រី អេង ស្រីពៅ ដែលជាភរិយារបស់ឧកញ៉ា តាយ សេង សម្រុកដាក់គ្រឿងចក្រឈូសឆាយយ៉ាងរង្គាល។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសេដា ស្រុកលំផាត់ បានរាយការណ៍មកថា នៅដើមឆ្នាំ ២០២៥នេះ ភរិយាឧកញ៉ា តាយ សេង បានចល័តយកគ្រឿងចក្រជាច្រើនគ្រឿង សម្រុកចូលមកឈូសឆាយកាត់ផ្ដួលរំលំព្រៃឈើ យ៉ាងមហន្តរាយ។

ក្នុងករណីដែលក្រុមឈ្មួញបានដាក់គ្រឿងចក្រ ធ្វើការឈូសឆាយនោះ ពលរដ្ឋលើកឡើងថា គឺស្ថិតក្នុងភូមិកែងសាន់ឃុំសេដា ស្រុកលំផាត់ខេត្ត រតនៈគិរី។ ប្រភពប្រជាពលរដ្ឋនៅតំបន់នោះ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីដែលឈ្មួញកាត់ផ្ដួលរំលំឈូសឆាយរុញឈើ ប្រមូលផ្ដុំដុតសំអាត បានប្រហែលពី៣០០ ទៅ៥០០ហិកតាហើយ។

ទាក់ទិនករណីនិងការឈូសឆាយដីព្រៃខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធទូរសព្ទ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ យ៉ាងខ្លីថា «បងដឹងច្បាស់យ៉ាងម៉េចមើលទៅ បើគេមានច្បាប់មានការអនុញ្ញាត ខ្ញុំមិនអាចឆ្លើយលើសពីហ្នឹងបានទេ សូមបងសួរទៅមន្ទីររៀបចំដែនដីទៅ។»

ដោយឡែក លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់សុរិយោដីខេត្តរតនគិរី បានប្រាប់ឱ្យក្រុមការងារ CNC សាកសួរជាមួយអាជ្ញាធរស្រុក។

ជុំវិញដែលបុគ្គលឯកជនយកគ្រឿងចក្រ ចូលឈូសឆាយកាត់ដីព្រៃនេះដែរ លោក សឿង ខេមរៈ ប្រធានដែនជំរកសត្វព្រៃលំផាត់ បានឱ្យដឹងតាមប្រព័ន្ធទូរសព្ទ នៅព្រឹកថ្ងៃទី ១១ ខែមិនាឆ្នាំ ២០២៥នេះថា ដីដែលកំពុងឈូសឆាយនោះ ពិតជាដីនៅក្នុងដែនជម្រកសត្វព្រៃមែន តែគេធ្វើប្លង់រួចហើយ បើអ្នកសារព័ត៌មានចង់ដឹងច្បាស់ ឲ្យទៅសួរម្ចាស់ផ្ទាល់ ម្ចាស់គេឈ្មោះ ឧកញ៉ា តាយ សេង។

ដោយឡែក លោក ស្រី អេង ស្រីពៅ ដែលជាភរិយារបស់ លោកឧកញ៉ា តាយ សេង បានបញ្ជាក់តាមប្រព័ន្ធទូរសព្ទ នៅរសៀលថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៥នេះថា ដីព្រៃឈូសឆាយខាងលើ ពិតជាដីរបស់លោកស្រី ពិតប្រាកដមែន ដោយលោកស្រីមានប្លង់រឹងពិតប្រាកដ ពីមន្ត្រីជំនាញ ដែលបានចេញឲ្យលោកស្រី មានប្រមាណជាង ៥០០ហិកតា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
404 នាក់
សប្តាហ៍នេះ :
3978 នាក់
ខែនេះ :
18205 នាក់
3 ខែនេះ :
48706 នាក់
សរុប :
1808362 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ