ខេត្តស្វាយរៀង ៖ សមត្ថកិច្ច អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃ ក្រសួងមហាផ្ទៃ បាន ឲ្យ អគ្គនាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិ វៀតណាម ចំនួន ៤២ នាក់ ( ស្រី ០៦ នាក់ ) ចេញពី ព្រះរាជាណាចក្រ កម្ពុជា ទៅ ប្រទេស វៀតណាម វិំ ញ ដោយ ជនជាតិ វៀតណាម ទាំងនេះ ប្រព្រឹត បទល្មើស គឺ លួច ឆ្លង ដែន មក ស្នាក់ នៅ ធ្វើ ការងារ ដោយ ខុសច្បាប់ គ្មាន លិខិតឆ្លងដែន និង ពី បទ ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ។បើ តាម មន្ត្រី នគ បាល ច្រក ទ្វា ព្រំដែន អន្តរជាតិ បា វិត បាន ឲ្យ ដឹង ថា ការ បណ្តេញចេញ នេះ បាន ធ្វើ ឡើង នៅ ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ បណ្ឌិត និង ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ បាន ណែនាំ ឱ្យ នាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិ វៀតណាម សរុប ចំនួន ៤២ នាក់ ( ស្រី ០៦ នាក់ ) ចេញពី ព្រះរាជាណាចក្រ កម្ពុជា តាម ប៉ុស្តិ៍ នគរបាល ច្រក ទ្វារ ព្រំដែន អន្តរជាតិ បា វិត និង ព្រៃ វ ល្លិ៍ ខេត្តស្វាយរៀង ។ មន្ត្រី នគ បាល ច្រក ទ្វា ព្រំដែន បាន បន្ត ថា ជនជាតិ វៀតណាម ទាំង ៤២ នាក់ ខាងលើ នេះ ពាក់ព័ន្ធ ករណី លួច ស្នាក់ នៅ ធ្វើ ការងារ ដោយ ខុសច្បាប់ គ្មាន លិខិតឆ្លងដែន បំពាន ប្រកាស ស្តី ពី ការ បណ្តេញ ជនបរទេស ចេញពី ព្រះរាជាណាចក្រ កម្ពុជា និង អនុវត្ត ទោស ចប់ ( ពី បទ ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ) ។ប្រភព បាន ឲ្យ ដឹង ទៀត ថា សមត្ថកិច្ច បាន ធ្វើការ បណ្តេញ ជនជាតិ វៀតណាម ចេញពី ព្រះរាជាណាចក្រ កម្ពុជា ទៅ ប្រទេស វៀតណាម វិញ គិត ចាប់ពី ថ្ងៃ ទី ១០ មក រា ២០២៥ រហូត មក ដល់ ថ្ងៃ ទី ១១ កុម្ភៈ ២០២៥ សរុប ចំនួន ៣៣០ នាក់ ( ស្រី ៩២ នាក់ ) បណ្តេញចេញ តាម ច្រក ទ្វា ព្រំដែន អន្តរជាតិ បា វិត និង ព្រៃ វ ល្ល៍ មូលហេតុ ជនជាតិ វៀតណាម ទាំងនោះ លួច ឆ្លង ដែន ចូល មក ស្នាក់ នៅ ធ្វើការ ដោយ ខុសច្បាប់ គ្មាន លិខិតឆ្លងដែន និង ប្រព្រឹត្ត បទល្មើស ( បទ លួច បទ ប្រើ ប្រើស ជួញដូរ គ្រឿងញៀន និង កាន់កាប់ អាវុធ ដោយ គ្មាន ការ អនុញ្ញាត្ត និង ចរាចរណ៍ អាវុធ ដោយ ខុសច្បាប់ ។ ល ។ ) ហើយ មក ដល់ ថ្ងៃ ទី ២៦ កុម្ភៈ ២០២៥ នេះ បាន បណ្តេញ ជនជាតិ វៀតណាម សរុប ចំនួន ៣៧២ នាក់ ( ស្រី ៩៨ នាក់ ) ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ