(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជន-យុវនារី បានចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីបង្កើនបានធនធានកីឡាករ-កីឡាការិនីឆ្នើមៗបន្ដវេនកាន់តែច្រើន ក៏ដូចជាបណ្ដុះស្មារតីស្រលាញ់ក្បាច់គុនបុរាណខ្មែរកាន់តែរស់រវើកផងដែរ។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជោគជ័យ នៅខេត្តកំពង់ឆ្នាំង ដ្បិតនេះជាឆ្នាំដំបូង ដែលសហព័ន្ធបានផ្ដោតលើយុវជន-យុវនារីអាយុក្រោម ១៨ឆ្នាំ ចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា «ការប្រកួតនេះ ក៏ជាការបង្ហាញពីទម្រង់ផ្សេងៗ នៃគុនខ្មែរ និងធ្វើឲ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតា ដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជា គ្រប់កាលៈទេសៈទាំងអស់ ដែលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នដែលបានបន្តការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនបុរាណខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ»។លោកបានបន្តថា ការរៀបចំបែបនេះគឺដើម្បីបង្កឱកាសឱ្យអ្នកចេះក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់មកសម្ដែង មកប្រកួតក្នុងពេលជាមួយគ្នា បង្ហាញទៅកាន់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបង្កឱកាសឱ្យមានការស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសុខភាពកីឡាករកីឡាការនីឱ្យកាន់តែខ្លាំងពូកែ។លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់សមាគមកីឡាប្រដាល់គ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត និងបងប្អូនកីឡាករ កីឡាការិនី គណៈកម្មាធិការរៀបចំការប្រកួត អាជ្ញាកណ្តាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត ហ្វឹកហាត់ក្បាច់គុនខ្មែរ និងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនសូមពង្រឹង និងពង្រីកការបណ្តុះបណ្តាល និងហ្វឹកហាត់ ព្រមទាំងចូលរួមសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងអនុវត្តនូវយុទ្ធគុនខ្មែរគ្រប់ទម្រង់ និងគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សាមរតកដូនតាខ្មែររបស់យើងឱ្យបានគង់វង្សយូរងង្វែង។ ជាពិសេស សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភគាំទ្រការប្រកួតនេះនិងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឧបត្ថម្ភគាំទ្រការលើកស្ទួយក្បាច់គុនខ្មែរ។សម្រាប់ការប្រកួតជើងឯកគុនខ្មែរថ្នាក់ជាតិប្រចាំឆ្នាំនេះដែរ គឺមានសមាគមកីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី-ខេត្ត បានចុះឈ្មោះចូលរួមចំនួន ១៥ ក្នុងនោះមាន កីឡាករ-កីឡាការិនីសរុប ១៣៩នាក់ និងប្រកួតលើ ១៦វិញ្ញាសា ។ ជាលទ្ធផលបច្ចេកទេស គឺក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ១០គ្រឿង។ចំណែកក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ១០គ្រឿង, ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង, ខេត្តបន្ទាយមានជ័យ ឈរលេខ៤ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៥ សរុប ៨គ្រឿង, ខេត្តស្វាយរៀង ឈរលេខ៥ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ សរុប ៥គ្រឿង, ខេត្តព្រៃវែង ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ៤គ្រឿង និងខេត្តសៀមរាប ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ សរុប ៤គ្រឿង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ