ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរបន្ត អនុវត្ត បង្រ្កា..ប ឧបករណ៍ នេ.សាទ ខុ..សច្បាប់❗️ ស្បៃមុង….
Mon,30 September 2024 (Time 10:50 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 272នាក់)

សៀមរាប÷ នាយសង្កាត់ រដ្ឋបាលជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី កាលពី ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំងសហគមន៍ នេសាទ អន្លង់ សំណរ ចំនួន៦នាក់ ដោយ កាណូត ១ គ្រឿង។ ចុះបន្ត អនុវត្ត បង្ក្រាប ឧបករណ៍ នេសាទខុសច្បាប់ ស្បៃមុង នៅទំនប់ ៧៨ ត្រង់ ចំណុចទំនប់សួង ស្ថិត នៅក្នុង ភូមិ ស្ដៅ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែងខេត្ត សៀមរាប។ ករណីខាងលើនេះ÷ ដុតបំផ្លិចបំផ្លាញ លូ ចំនួន ៦៥ គ្រឿង,កាប់របាំង ចោល ប្រវែង ២០០ ម៉ែត្រ,កាប់ចម្រឹង២០០ដើម។
* លែងកូនត្រីទៅវិញចំនួន ១៥០ គីឡូក្រាម។
ជំនាញ រដ្ឋ បាលជលផល តាម កម្ទេចឧបករណ៍ នេសាទ ដែល អាចចាប់យកត្រី ល្អិត ជា បន្តបន្ទាប់។ ហេតុអ្វីឧបករណ៍ ទាំងនេះ ប្រជានេសាទ នៅតែយកវាមក នេសាទ ទាំង ពួកគាត់ ដឹងថាវាជាឧបករណ៍ នេសាទ ខុសច្បាប់? បើយោងតាមការស្ទង់មតិពី ប្រជា ពលរដ្ឋបានប្រាប់ អ្នកសារព័ត៌មាន ជាច្រើននាក់ថា បញ្ហានេះ បណ្តាលមក ពីមានការចិញ្ចឹមត្រីឆ្ដោច្រើន ពួកគាត់បន្តថា ត្រីឆ្ដោ គឺជាត្រី យក្ស វាស៊ី ត្រី ធម្មជាតិ ក្នុងបរិមាណ ច្រើន។ ប្រជាពលរដ្ឋ ព្រមានថា បើ មន្ទីរ, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនធ្វើ វិសោធនកម្មច្បាប់ ការចិញ្ចឹម កូន ត្រី ឆ្ដោ ទេ មច្ឆាជាតិ ក្នុងបឹង ទន្លេ សាប នឹងវិនាស ក្នុងរយៈពេលខ្លីខាងមុខជឿជាក់ជាមិនខាន។លោក អ៊ុយ សុវណ្ណនី ថាការបង្ក្រាបបទល្មើសនេសាទស្បៃមុងដូចចាប់ក្ដាម ដាក់ចង្អេរ អញ្ចឹង! ប៉ុន្តែលោក អះអាងថា ការប្រើប្រាស់ឧបករណ៍ខាងលើនេះក្នុងដែន រដ្ឋ បាល របស់ លោក កាន់តែថមថយ ជាលំដាប់ ហើយ លោក នៅតែបន្ត ទប់ស្កាត់ និងបង្ក្រាប ដូច ភ្លៀងរលឹម ដ៏រាបណា នៅមាន ឧបករណ៍ នេខុស ច្បាប់ ក្នុង ដែនសមត្ថកិច្ច របស់ខ្លួន៕
ករណី នៃការចុះបង្រ្កាប់បទល្មើសនេសាទខាងលើនេះរាយការណ៍ដោយលោក ខៀវ សុថាត ប្រចាំស្រុកជីក្រែង

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
530 នាក់
សប្តាហ៍នេះ :
3600 នាក់
ខែនេះ :
14283 នាក់
3 ខែនេះ :
41798 នាក់
សរុប :
1755060 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ