ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
កាស៊ីណូ សុខ គីមម៉េង ហេតុអ្វីថ្លើ..មធំម្លេ.ស ហ៊ា.នផ្គើ.នទៅហ្នឹងការសម្រេច របស់រាជរដ្ឋាភិបាល នៅតែបន្តធ្វើអាជីវកម្ម បើកល្បែ.ងស៊ីស.ងយ៉ាងរលូន ដោយពុំញញើតនូវការហា.មឃា..ត់ និងសេចក្តីសម្រេច មិនអោយមានល្បែ.ងស៊ីស.ង នៅច្រកទ្វារភាគី ត.ន់ហ.ន់ ព្រំដែនវៀតណាម ខេត្តកំពត/ ស្រុកកំពង់ត្រាច
Thu,19 September 2024 (Time 01:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 126នាក់)

មហាជនកំពុងមានចម្ងល់ថា ហេតុអ្វីបានជាកាសុីណូ សុខគីម ម៉េង នៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ អាចបើកដំណើរការបានយ៉ាងរលូនបែបនេះ? (ខេត្តកំពត)÷ បើយោងតាមការសម្រេចរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ដីពីការហាមឃាត់មិនឱ្យមានល្បែងស៊ីសងនៅតំបន់ព្រំដែនច្រកទ្វារភាគី តន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតទោះបីមានការហាមឃាត់ មិនអោយមានល្បែងយ៉ាងណាក្តី ក៏កាស៊ីណូ សុខ គីមម៉េង នៅបន្តធ្វើអាជីវកម្មគ្រប់ប្រភេទ បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងនិងជនជាតិវៀតណាមឆ្លងដែនចូលមកលេងល្បែងដោយសេរីតែម្តង តើសមត្ថកិច្ចជំនាញនានាពាក់ពន្ធ័ និងអជ្ញាធរខេត្តកំពតបានដឹងពីរឿងនេះដែរ រឺទេ។
តើមានមូលហេតុអ្វីបានជាកាសុីណូ សុខ គឹម ម៉េង នៅតែបើកដំណើរការបានយ៉ាងរលូនបែបនេះ។

បញ្ជាក់តាមប្រភពដែរអង្គភាពយើងទទួលបាន កាស៊ីណូ សុខ គីមម៉េង បានផ្ទេរលក់ទៅអោយជនជាតិ កូរ៉េ ជាម្ចាស់កម្មសិទ្ធ បើយោងតាមការសម្រេចប្រការ១ របស់រាជរដ្ឋាភិបាលបានសសេរថាៈ ត្រូវបានកំណត់ទីតាំងជាក់ស្តែង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកំពស់ ការវិនិយោគអោយកាន់តែសម្បូរបែប និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៏ ខេត្តកែប និងកំពត លើកលែងតំបន់ ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក អោយប្រតិបត្តិការកាស៊ីណូជាធម្មតា។ យើងដឹងហើយថា ល្បែងជាដើមចមនៃបទល្មើស អសន្តិសុខក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ គាស់ផ្ទះបង្ករហឹង្សាក្នុងគ្រួសារ គ្រឿងញៀនប្រពន្ធកូនបែកបាក់។ម្យ៉ាងការដាក់អោយប្រើនូវបញ្ញាតិ នៃភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលនោះទុកនៅឯណា?

ពលរដ្ឋ និងមហាជនលើកឡើងថា បើប្រជាពលរដ្ឋជល់ ១គូរ ២គូរ តាមភូមិ ឬតាមគម្ពោធព្រៃតាមចាប់លុះក្ស័យ នាំគ្នារត់បាតជើងអោយសព្រាតអ្នកខ្លះរត់រួច ក៏អរទៅ រីឯអ្នករត់មិនរួច ចាប់ចូលតុលាការផ្តន្ទាទោសគ្មានការលើកលែង រីឯពេលនេះ កាស៊ីណូ សុខ គីមម៉េង បើកលេងល្បែងឡើងរំភើយ ផ្គើនទៅហ្នឹងបំរាមរាជរដ្ឋាភិបាលទាំងស្រុងមើលមិនឃើញ តើច្បាប់អនុវត្តបាន តែពលរដ្ឋទន់ខ្សោយ រឺ ក៏យ៉ាងណា។អាស្រ័យដូចនេះ សូមអជ្ញាធរពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយពិនិត្យនិងមានវិធានកាផងទាន។

ពលរដ្ឋ និងមហាជនសូមស្នើរទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត និង ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត សូមដាក់ មន្ត្រីជំនាញចុះត្រួតពិនិត្យសកម្មភាពកាសុីណូ សុខ គីមម៉េងនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់
រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
530 នាក់
សប្តាហ៍នេះ :
3593 នាក់
ខែនេះ :
14276 នាក់
3 ខែនេះ :
41791 នាក់
សរុប :
1755053 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ