(ខេត្តបាត់ដំបង) ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនិធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន (វីតាល់) និងលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព្រមទាំង អង្គភាពជុំវិញខេត្ត បានចូលរួមជាភ្ញៀវកិត្តិយស និងជាដៃគូអាជីវកម្មវីតាល់ ដោយមានវត្តមាន បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូអាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។«គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណង (លើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ) ដែលខិតខំប្រឹងប្រែង លះបង់ អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល គ្រាប់ពូជនៃអនាគតសសជាតិកម្ពុជា ។មហាព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដំណាលគ្នាស្របតាមពេលវេលា និងទម្រង់ដូចគ្នានៅតាមបណ្ដាខេត្ត ដែលមានសក្តានុពលធំៗចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលស្របជាមួយឱកាសនៃការខិតជិតមកដល់ នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ ។ឯកឧត្តម ផេង សិទ្ធី អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការផ្តួចផ្តើមឡើង ដោយមូលនិធិ២៥រៀល របស់វីតាល់ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងបង្កើននូវចរិយាធម៌ អរិយធម៌និងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើង ជាពិសេសបានបំផុសស្មារតីឱ្យ សិស្សានុសិស្សក្នុងការរំលឹក គុណូបការៈ ដ៏ ថ្លៃថ្លា របស់ គ្រូបង្រៀន ដែលធ្លាប់បានបង្ហាត់បង្រៀន និង បណ្តុះបណ្តាលនៃធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ដើម្បីបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរក សង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្នុងសម័យរាជកាលថ្មី ដើម្បីអនាគតមាតុភូមិកម្ពុជាដ៏ត្រចះត្រចង់លើគ្រប់វិស័យ។ លោកបានបន្តទៀតថា ក្រោមកិច្ចសហការរៀបចំរវាងរដ្ឋបាលខេត្តបាត់ដំបង និងព្រឹត្តិការណ៍វីតាល់ “គរុកតញ្ញុតា” នាថ្ងៃនេះ គឺជាចំនុចចាប់ផ្ដើមដ៏ល្អមួយ នៃការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ ទុកវិស័យ អប់រំជាវិស័យ អាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និង ជំនាញ ខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសិលធម៌ស្អាតសំ្អក្នុងការ រួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ បន្ថែមពីនេះឯកឧត្តម ក៏បានថ្លែងអំណរអរគុណដល់វីតាល់ ដែលជានិច្ចកាល បន្តផ្ដួចផ្ដើមគម្រោងថ្មីៗ និងសកម្មភាពសង្គមនានា តួយ៉ាងកម្មវិធី “គរុកតញ្ញុតា” ថ្ងៃនេះ ហើយក្លាយជា ព្រឹត្តិការណ៍សប្បុរសធម៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ក៏ដូចជាស្ថាប័នវិស័យឯកជនដ៏ទៃទៀត អាចយកគំរូតាម។ លោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តបាត់ដំបង មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នា នៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តតាកែវ, កំពង់ស្ពឺ, សៀមរាប និងបន្ទាយមានជ័យ ដោយទទួលបានការចូលរួម ពីថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តទាំង៤ ផងដែរ ។ «គរុកតញ្ញុតា» បានបង្កប់នូវខ្លឹមសារនៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭក នូវ គុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗ ឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ។ លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍សង្គម «គរុកតញ្ញុតា» ដែលសបញ្ជាក់នូវកាយវិការគម្រូដ៏ល្អរបស់វីតាល់ ក្នុងនាមជាវិស័យឯកជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ក្នុងឱកាសនេះដែរ វីតាល់បានចេញនូវកេសថ្មីចំណុះ 500mL ដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាងខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ កេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់តែលើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុក។ គួរបញ្ជាក់ផងដែរថា វីតាល់ “គរុកតញ្ញុតា“ ត្រូវបានកើតចេញពីការចូលរួមគាំទ្រ ពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើគ្រប់វិស័យ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ