ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ឌី ប្រចាំខេត្តមណ្ឌលគីរី សម្រុកដឹកជញ្ជានឈើប្រណិតទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ស្នាក់ការស្រែផ្លែងនៃជម្រកសត្វព្រៃកែវសីមា ដោយត្រូវរ៉ូវជាមួយសមកិច្ច និងជំនាញតាមដងផ្លូវ!!
Fri,05 July 2024 (Time 09:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 249នាក់)

រថយន្ត CAMRY កែច្នៃ 2 គ្រឿងធ្វើសកម្មភាពដឹកឈើចេញពីតំបន់ស្នាក់ការរងស្រែផ្លែងក្រោមអំណាចដឹកនាំចាត់ចែងរបស់លោក ញឹម តុលា ជារៀងរាល់យប់ដោយមិនរំខានសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសសមត្ថកិច្ចជំនាញបរិស្ថាននោះឡើយ។
ប្រភពគេខ្សឹបថា បងឌីម្ចាស់រថយន្ត CAMRY កែច្នៃទាំង២គ្រឿង បានចំណាយសេវាជូនសមត្ថកិច្ចតាមដងផ្លូវក៏ដូចជាជូនលោកញឹមតុលា ប្រធានស្នាក់ការរងស្រែថ្លែងប្រចាំខែ ទើបគាត់អាចដឹកជញ្ជូនឈើបានដោយសេរីជារៀងរាល់ថ្ងៃកាន់ខែកាន់ឆ្នាំយ៉ាងដូច្នេះ។

ប្រភពបានឲ្យដឹងថា អស់រយៈពេលជាង១ខែ ហើយ គិត ត្រឹម ដើមខែកក្កដានេះ សកម្មភាពដឹកឈើរបស់ឈ្មួញឈ្មោះ ឌី ហាក់ដូចជាកក្រើកខ្លាំង។ ឈ្មួញ ឈើ ធំ ឈ្មោះឌី ប្រចាំ ស្រុក កែវ សីមា ខេត្ត មណ្ឌលគិរី និង មាន អ្នក សា រព័ត៌មាន មួយ ចំនួន តូច នៅចាំ បើករថយន្ត រត់តាម ក្រោយ រថយន្ត ដឹកឈើ ឬ ហៅ ថា បិទគូថ រថយន្ត ដឹក បទល្មើស ព្រៃឈើ ដើម្បីសម្រួល ឈើ ទាំង នេះ ឲ្យឆ្លងដែន យកទៅលក់ នៅ ប្រទេស វៀតណាមបានដោយសុវត្ថិភាព។លោក ឌី ធ្វើសកម្មភាពហាក់ដូចជាមិនញញើត ចំពោះសមត្ថ កិច្ចនៅតាមដងផ្លូវនោះឡើយ មិនញញើតក៏ព្រោះតែលោកបានសែនព្រេនរួចហើយ។
ប្រភពរាយការណ៍ថា រថយន្ត ដែល កំពុង ធ្វើ ចរាចរណ៍ ដឹក ជញ្ជូន ឈើ ទាំង នេះ ជា រថយន្ត ម៉ាក CAMRY កាត់ កែ ខ្លួន រថយន្ត ផ្នែក ខាងលើចំនួន ២ គ្រឿង ដឹកជញ្ជូន ឈើ ទាំង យប់ ទាំង ថ្ងៃ ចេញ ពី ចំណុច ភូមិ អូរ ត្រូន ឃុំ ស្រែ ព្រះ ស្រុក កែវ សីមា ខេត្ត មណ្ឌលគិរី ។ ពួកគេធ្វើ ដំណើរដឹកជញ្ជូនតាមផ្លូវ ទីបញ្ជាការ ផ្នែក សឹក រង កែវ សីមា ដែលជាផ្លូវ គ្រួសក្រហម ឬហៅ ថា ផ្លូវ គីឡូ ៤០ឆ្ពោះតាម ផ្លូវជាតិលេខ ៧៦ ចុះ ទៅ ផ្លូវ ចំការកៅស៊ូ វៀតណាម ឆ្លង ទៅ ទឹកដី វៀតណាម តែ ម្តង ។ សកម្មភាពនៃការដឹកជញ្ជូនឈើទាំង នេះមិនជាអាថ៌កំបាំងសម្រាប់សមត្ថកិច្ចជំនាញ នៅតាមដងផ្លូវប្រមាញ់នោះទេ។ ប៉ុន្តែគឺសមត្ថកិច្ចបើកផ្លូវឲ្យពួក
ឈ្មួញធ្វើសកម្មភាពដោយស្រួល។
បច្ចុប្បន្នឈ្មួញ ឈើ ឈ្មោះ ឌី កំពុងប្តូ រូបភាព ឈ្មោះ អ្នកជំនួញ ថ្មី គឺ ពួកគេ បាន ប្រើ ឈ្មោះ កូនចៅ របស់ គេ ថា ជា ឈ្មួញ ឈើ បច្ចុប្បន្ន តែ រូបគេ ត្រូវបាន លាក់ ឈ្មោះ មួយរយៈ ពេល សិន ។ ទោះជា យ៉ាងណា ក៏ដោយ អ្នកភូមិ និយាយថា ជាការពិតគឺលោក ឌី ជាអ្នកធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃក្រៅសីមា នៃស្នាក់ការរងស្រែផ្លែង ក្រោមការគ្រប់គ្រងដឹកនាំដោយលោក ញឹម វណ្ណៈ ដដែលជារៀងរាល់ថ្ងៃ។ ប្រភពរាយការណ៍ថា ឈើត្រូវបានកាប់បំផ្លាញនៅក្នុងមូលដ្ឋានឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិតណាស់ឈើទាំងនោះ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនអភិរក្សទាំងស្រុង។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្រៅពីបង់លុយឱ្យសមត្ថ កិច្ចតាមកងផ្លូវហើយនោះ លោកឌីក៏បានចំណាយឲ្យស្ថាប័នជំនាញដូចជាលោក ញឹម តុលា ប្រធានស្នាក់ការរងបរិស្ថានស្រែផ្លែង ក៏ដូចជាលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ស៊ិន សត្ថា នោះផងដែរ។ ប្រសិនបើមិនមានការបង់ប្រាក់ ឲ្យសមត្ថកិច្ចជំនាញនៃដែនបរិស្ថាន ទីនោះគឺមិនអាចដឹកឈើចេញបានដោយ ងាយៗដូចសព្វថ្ងៃនេះឡើយ។ យ៉ាងណាក៏ដោយលោក ឌី ត្រូវគេអះអាងថា ជាជើងឯកមួយដ៏ខ្លាំងនិងសំខាន់ម្នាក់ដែរ ក្នុងការដឹកឈើដែលមិនញញើតសមត្ថកិច្ច។សហការី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
396 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
2887 នាក់
ខែនេះ :
13683 នាក់
3 ខែនេះ :
42377 នាក់
សរុប :
1759200 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ