កម្លាំងរញ្ជួយដី៥.១រិចទ័រដែលវាយប្រហារខេត្ត KonTun ភូមិភាគកណ្តាលប្រទេសវៀតណាមជាប់ខេត្តរតនគីរីរបស់កម្ពុជានោះ ក៏បានអង្រួនដល់ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេសថៃ ដោយបណ្ដាលឲ្យមនុស្សនៅក្នុងអគារខ្ពស់មានអារម្មណ៍វិលមុខ និងញ័រ។មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ នាយកដ្ឋានធនធានរ៉ែក្នុងប្រទេសថៃរាយការណ៍នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នាវេលាម៉ោង ១១:៣៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ថា គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានកើតឡើងលើដីក្នុងជម្រៅ ៤.៥ គីឡូម៉ែត្រ ដែលជាចំណុចខាងលើចំណុចកណ្តាលនៃការរញ្ជួយដីនៅភាគកណ្តាលប្រទេសវៀតណាម ឆ្ងាយពីទីក្រុង KonTum ប្រហែល ៥៤គីឡូម៉ែត្រប៉ុណ្ណោះ។ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅឆ្ងាយពីខេត្ត Ubon Ratchathani ទៅ ភាគ អាគ្នេយ៍ ចម្ងាយ ប្រមាណ ៣៦១ គីឡូម៉ែត្រ បណ្ដាល ឲ្យ ប្រជាពលរដ្ឋ នៅ ឃុំមឿង ស្រុក វ៉ារិន ចំបាប់ ខេត្ត Ubon Ratchathani រួមទាំងខេត្ត Sakon Nakhon អាចមានអារម្មណ៍រំញ័រពីការរញ្ជួយដីមួយនេះ។ទោះបីជាយ៉ាងណា មកទល់ពេលនេះភាគីខាងប្រទេសថៃ មិនទាន់ចេញ របាយការណ៍ ពី ការ ខូច ខាតណាមួយនូវឡើយទេទាក់ទិននឹងគ្រោះរញ្ជួយដីរង្គើដល់ទៅពីរខេត្ត៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ