ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក សំ កុសល បានកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលភ្លាមប្រើតួនាទីនិងអំណាចស្រង់ដេីម?
Thu,20 June 2024 (Time 02:34 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 203នាក់)

ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថាក្រោយក្រោយ លោក សំ កុសល មិនចាត់វិធាន ការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តកណ្ដាល នោះទេ។ ផ្ទុយ ទៅវិញ លោក សំ កុសល ទំនងជាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក សំ កុសល បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក សំ កុសល កំពុងអនុវត្តន៍តាមបទពិសោធន៍របស់លោក អន សីនួន អតីតប្រធានសាខាគយខេត្តកណ្ដាលដើម្បីប្រមូលលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់លោក សំ កុសល តែម្តង។ ជាក់ស្ដែងតាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក សំ កុសលមិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ ហើយមានតែសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូនដូចកាលពីជំនាន់លោក អន សុីនួន នៅធ្វើជាប្រធានសាខាគយខេត្តកណ្ដាល ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកសំ កុសល ដើម្បីសម្រួលដល់ អាជីវកម្មរបស់ពួកគេ។ លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តកណ្ដាលស្រេចតែអំពើចិត្តបើទោះប្បីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថាលោក សំ កុសល ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលនៅពេលថ្មីៗនេះហើយរហូតមកដល់ពេលនេះលោក សំ កុសលមិនទាន់ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
230 នាក់
ម្សិលមិញ :
530 នាក់
សប្តាហ៍នេះ :
3588 នាក់
ខែនេះ :
14271 នាក់
3 ខែនេះ :
41786 នាក់
សរុប :
1755048 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ