ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ពិតជាហ៊ានមែនអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធបើកដៃលោកសេងមង្គល មិនទាន់បានលិខិតអនញ្ញាត ជាថ្មីផងអាចយកគ្រឿងចក្រ ចូលកាយយកអាចម៍ដីលក់ដោយសេរី
Sat,15 June 2024 (Time 01:30 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 90នាក់)

ខេត្តសៀមរាប ៖ អេសស្កាវាទ័រចំនួន ២គ្រឿង ចូលកាយអាចន៍ដីលក់យ៉ាងអាណាធិប្បតេយ្យ ជ្រកក្រោមស្លាក់ចាស់ និងលេសមានលិខិតស្នើសុំ។
គ្រឿងចក្រអេស្ការវទ័រ ២គ្រឿង ដែលចូលកាយដីលក់នោះ ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ សេង មង្គល កុំពុងធ្វើសកម្មភាពចូលកាយយកអាចម៍ដីលក់ នៅចំណុច ភូមិព្រៃធំ និងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជ្រកក្រោមលេសមានលិខិតស្នើសុំជីកស្ដារអាងទឹក និងស្លាកចាស់ផុតកំណត់ លើគំរោងស្ដារអាងទឹក ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដោយមិនទាន់មានឯកសារអនុញ្ញាតជាថ្មី ដែលចេញ
ដោយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបផងនោះ។
តាមការរាបរាប់ពីអ្នកកាន់គ្រឿងចក្រប្រចាំការនៅទីនោះ បានបញ្ចាក់ប្រាប់ថា ម្ចាស់រណ្ដៅដីលក់ក្នុងមួយរថយន្តតម្លៃ ៤៥០០០រៀល ចំណែកឯថ្លៃគ្រឿងចក្របានមួយរថយន្ត យកតែ១០០០០រៀលទេ ហើយមានរថយន្តចូលដឹកយ៉ាងគគ្រឹកគក្រេងជារាងរាល់ថ្ងៃ ដូចហែរកឋិន យកទៅលក់ឲ្យគេតាមដីឡូត៍ និងតាមផ្ទះប្រជាពលរដ្ឋ ។ពួគាត់ជាម្ចាស់រថយន្តដឹកអាចម៍ដីធ្វើអាជីវកម្មផ្ទាល់ខ្លួនមិនមែនដឹកឲ្យក្រុមហ៊ុនណាឡើយ។ ក្នុងមួយថ្ងៃៗ គេឃើញរថយន្តដឹករាប់ពាន់ជើង។ ហេតុនេះហើយ ធ្វើឲ្យមហាជនងឿងឆ្ងល់គ្រុប់ៗគ្នាថា ការស្ដារអាងស្តុប់ទឹក គឺយកអាចម៍ដីមកធ្វើផ្លូវ ហេតុដូចម្ដេច បើរាល់ថ្ងៃឃើញតែដឹកយកទៅលក់ទៅវិញ។ ហើយលុយបានមកពីការលក់អាចម៍ដីនេះមួយថ្ងៃៗ រាប់ពាន់ឡានយកទៅណា? ។
តើរឿងខាងលើនេះអាជ្ញាធរក្នុងខេត្តទាំងអស់លោកបានជ្រាបព័ត៍មាននេះដែរឫទេ ឫក៏អស់លោកធ្វើមិនដឹងមិនឭ។
កន្លងមកក្នុងខេត្តសៀមរាប ជាញឹកញាប់ ធ្លាប់ឃើញមានម្ចាស់គ្រឿងចក្រ បានសហការរៀបចំជាមួយអាជ្ញាធរជាប្រព័ន្ធ ធ្វើលិខិត ស្មើសុំជីកស្ដារអាងស្តុប់ ទឹកក្នុងខេត្តសៀមរាបស្ថិតនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រសាទបាគង ខេត្តសៀមរាប ម្ដង់រួចមកហើយ។ ទីបំផុតអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធបានសម្រេចចេញលិខិតឲ្យគ្រឿងចក្រចូលជីកកាយស្ដារទំនប់៧៨ចំនួន១០ហិចតា និងរហូតមានការបែកធ្លាយឯកសារ ឲ្យប្រជាពលរដ្ឋចំនួន១២នាក់ ផ្ដិតមេដៃទទួលលុយម្នាក់ៗ១០០$ជាថ្នូរបំបិតមាត់មិនឲ្យតវ៉ាពេលគ្រឿងចក្រចូលជីកកាយស្ដារតែចុងក្រោយមានពលរដ្ឋធ្វើការតវ៉ាដដែល មិនឲ្យគ្រឿងចក្រចូលកាយស្ដារ រហូតអាជ្ញាធរស្រុកប្រសាទបាគងចុះមកសម្របសម្រួលតែមិនទទួលបានជោគជ័យនោះឡើយ ។
ក្រុមការយើងបានខលសុំធ្វើបទសម្ភាស់ពីលោកអភិបាលក្រុងសៀមរាបដែរ តែខលចូលអត់មានអ្នកទទួល។
បើតាមការរាបរាប់របស់លោកស្រី ធាវ រួន ជាចៅសង្កាត់ស្រង៉ែបានឲ្យដឹងថា គ្រឿងចក្រពីគ្រឿងដែលបានចូលជីកស្ដារអាងស្តុប់ទឹក គឹឯកសារ ជិតរត់ការបានវិញហើយ រីឯអាចម៍ដីយកមកធ្វើផ្លូវទេ និងចាក់សាលរៀនដែលលិចទឹក។
អង្គភាពសារព័ត៍មានយើងមិនមែនធ្វើការផ្សព្វផ្សាយគោលបំណងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ឫបុគ្គល សណ្ថាប័ណ្ឌនិងអង្គភាពណានោះទេ គ្រាន់តែធ្វើការផ្សព្វផ្សាយពីបញ្ហារ កង្វល់ពលរដ្ឋ មកឲ្យថ្នាក់ដឹកនាំបានដឹង ពីថ្នាក់ដឹកនាំដើម្បីជូនប្រជាពលរដ្ឋវិញតែប៉ុនណ្ណោះ។
ហើយក្រុមការងារយើងរងចាំបកស្រាយបំភ្លឺឡើងវិញរាងរាល់ងធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
309 នាក់
សប្តាហ៍នេះ :
2971 នាក់
ខែនេះ :
11861 នាក់
3 ខែនេះ :
37082 នាក់
សរុប :
1705914 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ