ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវសេុីបអង្កេតលោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាល អអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន កំពុងត្រូវប៉ាន់ប្រមូលលុយអាជីវករនិងក្រុមឈ្មួញដឹកទំនិញ ~បន្លែផ្លែឈើពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!
Mon,20 May 2024 (Time 09:56 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 225នាក់)

តាកែវ ៖ ប្រភព ពី ក្រុម អាជីវករ និងឈ្មួញដឹកជញ្ជូនបន្លែផ្លែ ឈើ~ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមចូល មកប្រទេសខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដិន បានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅឃុំទំលាប់ ស្រុកគីរីវង់ និងបក្ខពួកឃុបឃិតជាមួយឈ្មួញធំៗជាថ្នូអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដឹកទំនិញចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះទៅចែកចាយតាមទីផ្សារនានានិងឆ្ពោះទៅកាន់រាជធានីភ្នំពេញផងដែរ។
ប្រភពបានបន្តអោយដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនជាពិសេសមន្រ្តីនគរ បាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន តែម្តង!សមត្ថកិច្ចប្រចាំច្រកនិងនៅតាមដងផ្លូវគាបយកលុយច្រើនៗតាមការ កំណត់មិនអាចតវាបាន។ ដោយសារមានការបើកភ្លើងខៀវពីសំណាក់លោក ឈាង ផាន់ណា រ៉ា ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ចាំជួយ បិទបាំងភាពមិនប្រក្រតីពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិនហ៊ាន ធ្វេី អ្វីៗតាម អំពេីចិត្ត!មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ។
ប្រភពពីមន្ត្រីរាជការក្នុងខេត្តតាកែវបានខ្សឹបខ្សៀវថា បើ គ្មាន កា របេី កដៃពីសំណាក់មេធំៗខេត្តដែលឃុបឃិត គ្នាជា ប្រព័ន្ធ ទេ!គឺ លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ភ្នំ ដិន មិន អាច ហ៊ានធ្វើ អ្វីៗ ស្រេច តែ អំពើចិត្ត បាននោះទេ។ រីឯលោក ឈាង ផាន់ ណា រ៉ា ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានរក្សា ភាព ស្ងៀម ស្ងាត់ឈឹង។
ប្រភព ពីក្រុម ឈ្មួញ និង អាជីវករនាំបន្លែផ្លែ ឈើ~ទំនិញ ពីប្រទេសវៀតណាមតាម ច្រកទ្វារអន្តរជាតិ ភ្នំ ដិនបានបន្តទៀតថា ទោះបីទំនិញ ពួកគាត់បានបង់ ពន្ធ គយត្រឹមត្រូវរួចរាល់ហើយ ក៏ដោយក៏ចៀស មិន ផុត ពី ការ បង់លុយ លើ តុ ក្រោម តុ តាម ការកំណត់ របស់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរភ្នំដិនមិនអាចតវាបានឡើយ ។
ប្រភពពីមន្ត្រីនៅ ច្រកទ្វារអន្តរជាតិភ្នំ ដិន បានបន្ថែមទៀតថា លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ភ្នំ ដិន ប្រើ តួនាទី និង អំណាច ប្រព្រឹត្តអំពើលុយពុករលួយដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ ហើយឃុបឃិតអោយឈ្មួញធំៗ សម្រុកដឹកជញ្ជូនទំនិញចេញពី ប្រទេសវៀតណាម តាម ច្រកទ្វារអន្តរជាតិ ភ្នំ ដិន និងច្រករបៀងនិងច្រកផ្សេងៗទៀតនៃខ្សែរក្រវាត់ខេត្តតាកែវគឺជាប្រភពចំណូលដ៍ធំរបស់ លោក អ៊ុក គឹមកណ្ណិកា នាយ បប៉ុស្ដិ៍នគរបាល អន្តោប្រវេសន៍ដែល មានឥទ្ធិពលខ្នងបង្អែក រឹងមាំ គ្មានអ្នកណាហ៊ាន ប៉ះពាល់ឡើយទុក្ខអោយក្ដោប សេដ្ឋកិច្ច ម្នាក់ឯង ដាក់ ក្នុង ហោប៉ៅ ធ្វើ មានធ្វើបានយ៉ាងសុខស្រួល ។
ហេតុនេះហើយទើបក្រុមអាជីវករនិងឈ្មួញតូចតាចស្នើដល់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដាក់ការស្រាវជ្រាវសេុីបអង្កេតភាពមិនប្រក្រតីរបៀបពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិននេះផងទាន។ ចំណែកលោក ឈាង ផាន់ណា រ៉ា ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្ត តាកែវ បណ្តោយអោយឈ្មួញនាំទំនិញគេចពន្ធ.ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកស្រុកខ្មែរគគ្រឹកគគ្រេងជាប្រភព ចំណូលដ៍សំខាន់របស់លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន បាន សហការ ជាមួយសមត្ថកិច្ច ពាក់ព័ន្ធប្រចាំច្រកកំពុងសាងភាពល្បីល្បាញ ខាង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ   បន្ទុក។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (TNC)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អ៊ុក គឹម កណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន រាល់ម៉ោងធ្វើការ៕មានត

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
530 នាក់
សប្តាហ៍នេះ :
3570 នាក់
ខែនេះ :
14253 នាក់
3 ខែនេះ :
41768 នាក់
សរុប :
1755030 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ