ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស
Fri,29 March 2024 (Time 02:58 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 28នាក់)

(ភ្នំពេញ) កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក ត្រូវបានមន្ត្រីស៉ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។

ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថាឧក្រិដ្ឋជននេះត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
106 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
2423 នាក់
ខែនេះ :
10859 នាក់
3 ខែនេះ :
39275 នាក់
សរុប :
1651975 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ