(ភ្នំពេញ) កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក ត្រូវបានមន្ត្រីស៉ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។ ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថាឧក្រិដ្ឋជននេះត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ