ថ្ងៃអង្គារ៍ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
តើជាការពិតទេ មន្ត្រីនៃនគរបាលចរាចរណ៍ប្រចាំការនៅលើផ្លូវល្បឿនលឿន គោលដៅច្រកចេញ-ចូល កំពង់សិលា បាត់ឃាត់រថយន្ត ហើយទារលុយ 450$ ជាថ្នូរក្នុងការឲ្យត្រឡប់វិញ ។
Wed,13 March 2024 (Time 06:59 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 265នាក់)

បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានថ្លែងប្រាប់សារព័ត៌មានថា កាលពី វេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិចដើម្បីចុះស្រាប់តែពេលនោះមានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។

តៃកុងរថយន្តរូបនោះបានបន្តទៀតថា៖ មកសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅច្រកចេញកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។

តៃកុងរថយន្តដដែលរូបនោះបានបន្តលើកឡើងទៀតថា៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។
ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយពីរូបគាត់ដែលជាតៃកុងរថយន្ត ជាទឹកប្រាក់ចំនួន 500$ ដើម្បីជាថ្នូរមិនយកទោសពៃ និងឲ្យឆាប់បានត្រឡប់ទៅវិញ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឲ្យក្រុមគ្រួសារ យកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។

តៃកុងរថយន្តបន្តទៀតថា៖ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឲ្យចុះតម្លៃត្រឹម 450$។ ប៉ុន្តែលុយដែលបានបង់ ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ)។

ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង ពុំមានលេខទំនាក់ទំនងជាមួយប្រធានគោលដៅចរាចរណ៍កំពង់សិលាដើម្បីសុំការបំភ្លឺបាននោះទេ។ ខណៈនោះសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់លេខ ១៣៩៩ លេខសង្រ្គោះផ្លូវល្បឿនលឿន ដើម្បីផ្សារភ្ជាប់ទៅកាន់ប្រធានដឹកនាំមន្រី្តនគរបាលចរាចរណ៍ប្រចាំការនៅផ្លូវល្បឿនលឿន និងប្រធានគោលដៅពង់សិលា ប៉ុន្តែប្រធានគោលដៅចរាចរណ៍ បានលើកឡើងនិងផ្តាំផ្ញើពាក្យតាមមន្ត្រីសង្គ្រោះបន្ទាន់ផ្លូវល្បឿនលឿន ថាបើចង់បំភ្លឺព័ត៌មាន ត្រូវតែឲ្យសារព័ត៌មានទៅបំភ្លឺដល់ប៉ុស្តិ៍គោលដៅ មិនអាចបំភ្លឺតាមទូរស័ព្ទបានទេ។

យ៉ាងណាករណីនេះ ដែរ បុរសដែលជាអ្នកបើកបរថយន្តបញ្ច្រាសទិសរូបនេះ បានសំណូមពរដល់ប្រធានដឹកនាំ និងប្រធានគោលដៅនគរបាលចរាចរណ៍ ច្រកចេញកំពង់សិលា ដែលបានយកលុយពីគាត់ចំនួន 450$ មេត្តាជួយផ្តល់លុយខ្លះឲ្យមករូបគាត់វិញ និងសូមសំណូមពរទៅកាន់អ្នកបើកបររថយន្តផ្សេងទៀត សូមបើកបរគោរពតាមចរាចរណ៍ទាំងអស់គ្នា។

អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ តាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
308 នាក់
សប្តាហ៍នេះ :
3030 នាក់
ខែនេះ :
14893 នាក់
3 ខែនេះ :
42765 នាក់
សរុប :
1746661 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ