សេចក្តីរាយការណ៍បានឲ្យដឹងថា នៅភូមិជាវប្តី ឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ មានមេកន្ទ្រាញដ៏មានឥទ្ធិពល ម្នាក់ បានកំពុងធ្វើព្យុះធ្វើភ្លៀង ដោយអំណាចលុយបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (យូគី) យ៉ាងគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានណាម្នាក់ហ៊ានចេញមុខទៅបង្ក្រាបនោះទេ។ប្រភពព័ត៌មានបានឲ្យដឹងថាករណីនេះ បានបង្កឲ្យមានភាពអណាធិបតេយ្យ និងអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែពលរដ្ឋទាំងចាស់ក្មេង ទាំងប្រុសស្រី បានកំពុងវក់ទៅលើការផ្សងសំណាង ដោយលែងខ្វល់ខ្វាយរឿងការងារ។ ហើយទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ កំពុងតែ ប្រឈមទៅការបង្កបង្កើនឲ្យមានអំពើលួចឆក់ប្លន់ អំពើហិង្សា អំពើពុករលួយ និងភាពអសន្តិសុខ ដូចចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះបើមិនលួចក៏ប្លន់។ប្រជាពលរដ្ឋជាច្រើនស្នើសុំទៅកាន់លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ