ខេត្តក្រចេះ៖ ក្រុមប្រជាពលរដ្ឋ និងមហាជនបានឲ្យដឹងថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលមានលោកនូ សុវណ្ណាជាប្រធានស្ថានីយ នៅតែបន្តបើកភ្លើងខៀវ អោយរថយន្តដឹកទំនិញវេអងខ្នាតធំ ដែលដឹកលើសទម្ងន់ឆ្លងកាត់ទៅមក ហ្នឹងគេចវែសមិនចូលថ្លឹងដោយមិនខ្វល់ពីផលប៉ះពាល់នោះឡើយ។ជាក់ស្តែង នៅយប់ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញមានរថយន្តវេអងខ្នាតយក្សជាច្រើនគ្រឿង បានសម្រុកធ្វើសកម្មភាពដឹកទំនិញខ្នាតទ្រងទ្រាយធំ ត្រូវគេសង្ស័យថាទំនិញទាំងនេះបានផ្ទុកលើសទម្ងន់ ហើយគេចមិនចូលថ្លឹងក្នុងស្ថានីយជញ្ជីងទៅតាមផ្លូវច្បាប់ ហ្នឹងមានឡានធំជាច្រើនគ្រឿងមុនចូលទៅថ្លឹង គេតែងតែឃើញតាកុង រឺក៏ព្រូឡាន ក្តាប់អ្វីក្នុងដៃ រឺក៏ហូតអ្វីពីកាបូបហុចទៅអោយមន្ត្រីនៅស្ថានីយរួច ទើបចូលទៅថ្លឹង ។ ពលរដ្ឋ និងមហាជនមានចម្ងល់ថា តើនេះជារូបភាពនៃការសូកប៉ាន់ក្នុងការដឹកលើសទំនង់ និងខុសបច្ចេកទេស រឺក៏យ៉ាងណា? ព្រោះតែមូលហេតុទាំងនេះហើយមើលទៅ ទើបធ្វើអោយផ្លូវជាតិជាច្រើនកន្លែងនៅចំណុចស្រុកស្នួលខេត្តក្រចេះនេះ ត្រូវរងការស្រុតខូច ដោយសារតែគ្មានការទប់ស្កាត់ពីមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យស្រុកស្នួលខេត្តក្រចេះ។ប្រជាពលរដ្ឋបានរិះគន់ចំៗទៀតថា នៅលើកំណាត់ផ្លូវជាតិលេខ7 ស្រុកស្នួលខេត្តក្រចេះយើងនេះ បើតាមគេកត់សម្គាល់ឃើញថា ផ្នែកខ្លះនៃផ្លូវខាងលើនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានធ្វើការជួសជុល”មិនចេះចប់ មិនចេះហើយ”កត្តាទាំងនេះហើយ ដែលធ្វើឲ្យខាតបង់ថវិការរបស់រដ្ឋយ៉ាងធ្ងន់ធ្ងូ ដោយសារតែទង្វើររបស់អស់លោកដែលនាំគ្នាគិតតែពីផលប្រយោជន៍ខ្លួនចាំតែប្រមូលលុយ ផ្ទុយនិងតួនាទីការងាររបស់ខ្លូន។ពលរដ្ឋ និងមហាជនសូមស្នើរទៅដល់ ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម សេង ឈួន មេត្តាជួយចាត់មន្ត្រីជំនាញចុះមកត្រួតពិនិត្យ ស្ថានីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលគ្រប់គ្រង់ដោយលោក នូ សុវណ្ណានេះផងទាន ដើម្បីទប់ស្កាត់កុំអោយផ្លូវខូចដោយសាររថយន្តដឹកលើសទំនង់ បាត់បង់ដល់ថវិកាជាតិ។អង្គភាពយើងរង់ចាំទទួលរាល់ការបកស្រាយបំភ្លឺរាងរាល់ម៉ោងធ្វើការតាមរបបសារព៍ត័មាន សូមអគុណ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ