ព្រៃវែង)៖ បែកធ្លាយថា លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ.!។ តាមរយៈការប្រើដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលលុយពីរថយន្តដឹកស្រូវ ក្នុង១ជើងៗចំនួន៣០.០០០រៀលជាកំហិត!។ និងគាបយកលុយពី ជនជាតិវៀតណាម ដែលចូលមកលេងល្បែង នៅកាស៊ីណូ ក្នុងម្នាក់ៗ ចាប់ពី៣០ម៉ឺនដុង ទៅ៥០ម៉ឺនដុងលុយវៀតណាម។ ក្រោមរូបភាព ធ្មេចភ្នែកបើកភ្លើងខៀវ ឱ្យមេខ្យល់ នាំជនជាតិវៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យ លើលិខិតស្នាម ឬប៉ាស្ព័រ!។-ករណីនេះពុំមានការបកស្រាយពីលោក ណាំ សុវណ្ណារ៉ា នោះទេ!។អាជីវករម្នាក់ បានលើកឡើងថា ជារៀងរាល់លើក ដែលខ្លួនដឹកស្រូវ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គឺត្រូវបង់លុយឱ្យ មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន៣០.០០០រៀលជាកំហិត និងបង់ឱ្យបេនចំនួន១០.០០០រៀលទៀត សរុប១ជើងបង់អស់ ៤០.០០០រៀល។អាជីវករបន្តថា មិនមែនតែខ្លួនទេ ដែលត្រូវបង់លុយឱ្យប៉ូលិសព្រំដែននោះ ពោលគឺអាជីវករឯទៀតៗ ក៏ត្រូវបង់លុយឱ្យនគរបាលព្រំដែន ដូចគ្នានឹងរូបគាត់ដែរដោយគ្មាននរណាម្នាក់ អាចគេចផុតពីការបង់លុយនោះឡើយ…!។ ខណៈ១ថ្ងៃៗមាន រថយន្តដឹកស្រូវ រាប់សិបគ្រឿង បានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានា ដើម្បីយកមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ យ៉ាងគគ្រឹកគគ្រេងបំផុត..!។ដោយឡែក មន្ត្រីនគរបាលក្រោមឱវាទ នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានលួចបង្ហើបថា មេកើយរបស់ខ្លួនគឺ លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ បានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរធ្វើសេដ្ឋកិច្ច ប្រមូលលុយចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ជាក់ស្ដែងៈ រាល់ជនជាតិវៀតណាម ដែលចូលមកលេងល្បែងក្នុងកាស៊ីណូ នៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិៈទូកឆ្លងដែន វាងច្រកទ្វារ មកលេងល្បែងដោយសេរីបាន!។សេចក្ដីរាយការណ៍បន្ថែមថា សម្រាប់ជនជាតិវៀតណាម ដែលរស់នៅក្បែរព្រំដែន ហើយចូលមកលេងល្បែង។ គឺត្រូវបង់លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី១០ម៉ឺនដុង ទៅ២០ម៉ឺនដុងលុយវៀតណាម។ ក្នុងនោះ បើជនជាតិវៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែង នៅកាស៊ីណូ លើដីខ្មែរ ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គឺត្រូវបង់លុយអស់ចាប់ ពី៣០ម៉ឺនដុងទៅ៥០ម៉ឺនដុងលុយវៀតណាម សម្រាប់ម្នាក់ៗ។ ទើបពួកគេ អាចជិៈទូក ចេញចូលឆ្លងដែនពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដោយវាងច្រកទ្វារព្រំដែន បានយ៉ាងរលូនរាល់ថ្ងៃ..!។ ប៉ុន្តែក្នុងនោះ មានមេខ្យល់ជាអ្នកដឹកនាំ និងប្រមូលលុយមកប្រគល់ឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។រាល់ការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២៤.០១.២០២៤«ដើមរាំង»បានព្យាយាមសុំការអត្ថាធិប្បាយពីលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ប៉ុន្តែលោកពុំបកស្រាយឡើយ ដោយគ្រាន់តែឮប្រាប់ថា«ដើមរាំង»លោកចុចបិទទូរស័ព្ទតែម្ដង!។រីឯលោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក៏មិនអាចសុំការបកស្រាយបានដែរ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល!។យ៉ាងណាក៏ដោយ អាជីវករអ្នកដើរទិញស្រូវពីកសិករ រួចដឹកជញ្ជូនមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់កុំឱ្យមានការយកលុយពីរថយន្តដឹកស្រូវតទៅទៀត និងសូមឱ្យស្រាវជ្រាវពីភាពមិនប្រក្រតី ចំពោះការចេញចូលព្រំដែន រួមនិងការដឹកទំនិញបន្លែ ផ្លែឈើ ត្រីសាច់ ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ