ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឈ្មួញ ខ្មែរ ធំៗ ឃុបឃិត ជាមួយ ឈ្មួញ វៀតណាម ដឹកជញ្ជូន ទំនិញ គេច ពន្ធ បង់ពន្ធ មិន គ្រប់ ចេញពី ព្រំដែន នានា ក្នុង ខេត្ត ព្រៃវែង ដល់ ចំណុច ឃុំ កំពង់ សឹង្ហ ស្រុក ព្រះស្ដេច លោក មួង ដា រ៉ា ប្រធានការិយាល័យ គយ ខេត្តព្រៃវែង ប្រើ ជន ស៊ីវិល និង មន្ត្រី គយ ចាំ អង្គុយ រាប់ ក្បាល ឡាន ឲ្យចូល បង់លុយ តាម ការកំណត់ មិន គូរ អង្គភាព ប្រឆាំង អំពើពុករលួយ មើលរំលង
Tue,03 December 2024 (Time 09:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 91នាក់)

ប្រភព ពី មន្ត្រី គយ នៅ ខេត្ត ព្រៃវែង បានឲ្យដឹងថា ក្រោយពេល ដែល ទទួល តំណែង ជា ប្រធាន សាខាគយ ខេត្តព្រៃវែង កាលពី រសៀល ថ្ងៃ ទី 06 ខែកក្កដា ឆ្នាំ 2020 រហូតមកដល់ បច្ចុប្បន្ន នេះ គឺ លោក មួង ដា រ៉ា ប្រើ តួនាទី និង អំណាច ប្រមូល លុយ តាមរបៀប ពុករលួយ ច្រើន រូបភាព ដោយ គ្មាន ញញើត អង្គភាព ប្រឆាំង អំពេីពុករលួយ ។
រឿងអាស្រូវ ពុករលួយ របស់លោក មួង ដា រ៉ា ប្រធាន សាខាគយ ខេត្ត ព្រៃវែង ត្រូវបាន លាតត្រដាង ជា បន្តបន្ទាប់ ក៏ លោក គុណ ញឹម អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា សម្ងំ ស្ងាត់ឈឹង តែម្ដង ។
បច្ចុប្បន្ន នេះ លោក មួង ដា រ៉ា បើកដៃ ឲ្យ មេៗ គយ តាម ច្រក ព្រំដែន ក្នុង ភូមិសាស្ត្រ ខេត្ត ព្រៃវែង ប្រមូល លុយ តាមរបៀប ពុករលួយ យ៉ាង ពេញបន្ទុក ដោយសារ តែ អាង មាន ខ្នងបង្អែក រឹងមាំ នៅ ពីក្រោយ ចាំ ជួយ បិទបាំង ។
ទន្ទឹម នឹង នេះ ករណី លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយ ច្រកទ្វារ ព្រំដែន បន្ទាយ ចក្រី ស្រុក ព្រះស្ដេច បើកដៃ ឲ្យ ឈ្មួញ នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុស ច្បាប់ យ៉ាង ពេញបន្ទុក ក៏ មាន ការឃុបឃិត ពី សំណាក់ លោក មួង ដា រ៉ា មេ គយ ខេត្តព្រៃវែង ទេីប ក្រុម ឈ្មួញ ហ៊ាន ធ្វេី អ្វីៗ ស្រេច តែ ចិត្ត ។
ក្រុម ឈ្មួញ និង អាជីវករ ដឹកជញ្ជូន ទំនិញ ចេញពី ស្រុក យួន តាម ច្រកទ្វារ ភាគី ព្រំដែន បុស មន ឆ្លងកាត់ មុខ ស្នាក់ការ សាខាគយ ខេត្តព្រៃវែង បណ្តោយ ផ្លូវជាតិ លេខ ១ ភូមិ ព្រៃខ្លា ឃុំ កំពង់ សឹង្ហ ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង បាន បញ្ជាក់ ឲ្យដឹងថា ទោះ បី ពួក គាត់ ដឹកជញ្ជូន ទំនិញ បង់ពន្ធ នាំចូល គ្រប់ ចំនួន ក៏ ចៀស មិន ផុត ពី បង់លុយ ក្រោម តុ លេ ី តុ តាម ការកំណត់ របស់ លោក មួង ដា រ៉ា ផងដែរ ។
មេ ឈ្មួញ តូចធំ ដែល ដឹក ជញ្ជូន ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ ឆ្លងកាត់ ខេត្ត ព្រៃវែង តាម បណ្តោយ ផ្លូវជាតិ លេខ ១ ចូល ទៅ រាជធានី ភ្នំពេញ គឺជា ប្រភព ចំណូល ដ៏ ធំ របស់លោក មួង ដា រ៉ា មេ គយ ខេត្តព្រៃវែង ដែល កំពុង ល្បីល្បាញ ខ្លាំង ខាង ពុករលួយ យ៉ាង ពេញទំហឹង ។
ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិន គួរ មើលរំលង តទៅទៀត នោះ ទេ ព្រោះ អំពើពុករលួយ របស់ លោក មួង ដា រ៉ា មេ គយ ខេត្តព្រៃវែង និង មន្ត្រីក្រោមឱវាទ សម្ងំ ស្ងាត់ឈឹង ចែក គ្នា ធ្វើ មាន ធ្វើ បាន ដាក់ លុយ ក្នុង ហោប៉ៅ មិន ខ្វល់ ពី ការរិះគន់ អ្វី ទាំងអស់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
3214 នាក់
ខែនេះ :
13889 នាក់
3 ខែនេះ :
41319 នាក់
សរុប :
1755179 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ