រឿងអាស្រូវ ពុករលួយ របស់ លោក គង់ សារឿ ន មេ គយ ច្រកព្រំដែន ដូន រ័ត្ន ត្រូវបាន លាតត្រដាង ជា បន្តបន្ទាប់ ដែល មិន អាច បិទបាំង អំពើ ពុករលួយ ច្រើនបែប ច្រើនយ៉ាង របស់ខ្លួន ប្រមូល លុយ ពី ពួក ឈ្មួញ ដឹក ជញ្ជួន ជ័រកៅស៊ូ ស្អុយ រាប់រយ តោន ទៅ ប្រទេស វៀតណាម ទាំង យប់ ទាំង ថ្ងៃ ធ្វើ មាន ធ្វើ បាន មិន ខ្វល់ ពី ការរិះគន់ អ្វី ទាំងអស់ ។ទោះបីជា មាន ការ រឹតបន្តឹង តាម ច្រកទ្វារ ទ្វេភាគី កម្ពុជា វៀតណាម ដើម្បី ទប់ស្កាត់ នាំ ទំនិញ គេច ពន្ធ ចេញចូល ប៉ុន្តែ យ៉ាងណា នៅតែ មាន ការដឹកជញ្ជូន ចេញ តាម ច្រករបៀង និង ច្រក ទ្វេភាគី ជារឿយៗ មិន ដែល ខាន់ ជាក់ស្ដែង នៅ ច្រកព្រំដែន ដូនរ័ត្ន ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ គេ សង្កេតឃើញ នៅតាម ដងផ្លូវ ក្រាល កៅស៊ូ ត ភ្ជាប់ ពី លេខ ៧ មក ដល់ ព្រំដែន វៀតណាម គឺ មាន រថយន្ត ខ្នាតយ ក្សធំៗ ដឹក ជ័រកៅស៊ូ ស្អុយ ចេញ ទៅ កាន់ ប្រទេស វៀតណាម យ៉ាង រំភើយ ឆ្លងកាត់ ច្រក ទ្វេភាគី ព្រំដែន ដូនរ ត្ន័ យ៉ាង សុខ ស្រួល បំផុត មិនទាន់ មាន មន្ត្រី ជំនាញ ពាក់ព័ន្ធ ចាត់វិធានការ ទប់ស្កាត់ នោះទេ ។ប្រភព សិទ្ធិ និង លោក គង់ សារឿ ន មេ គយ ច្រកព្រំដែន ដូចរ ត្ន័ ជា អ្នកចាត់ចែង ធំ បំផុត ក្នុង ផលប្រយោជន៍ អំពី បញ្ហា ជ័រកៅស៊ូ និង ផលិតផល ទំនិញ ផ្សេងៗ ចេញ ចូល តាម ច្រក នេះ គឺ មន្ត្រី គយ ទទួលបាន ផលប្រយោជន៍ ទេីប អនុញ្ញាត ឲ្យ ឆ្លង ដែន ដោយ សុខ ស្រួល បំផុត ប៉ុន្តែ អ្នក ដែល មិន បាន ផលប្រយោជន៍ មុខ ជា ត្រូវ ឲ្យ ត្រឡប់ ថយក្រោយ យក ជ័រ ស្អុយ ទៅ លក់ ឲ្យ រោងចក្រ មួយ កន្លែង នៅ ឯ ចំណុច ស្រុក តំបែរ ពួក ឈ្មួញ តែងតែ ជួប បញ្ហា ដូច្នេះ កើត មាន នៅ ច្រក ដូនរ ត្ឋ័ ជា រៀងរាល់ យប់ ថ្ងៃ ។ប្រជាពលរដ្ឋ ក៍ ដូចជា ក្រុមអាជីវករ រស់នៅ ខ្សែបន្ទាត់ ព្រំដែន បានឲ្យដឹង ទៀតថា តាម ផ្លូវ ក្រាល កៅស៊ូ ក្នុង ឃុំ រូង ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ កន្លង ទៅ គេ សង្កេត ឃើញ ក្រុម ឈ្មួញ ដឹក ជ័រកៅស៊ូ ស្អុយ លក្ខណៈ គ្រួសារ ឆ្លងដែន យកទៅលក់ នៅ ប្រទេស វៀតណាម ចេញ តាម ច្រក ដូនរ័ត្ន ដោយ មិន មាន ការរារាំង ពី មន្ត្រី ជំនាញ សមត្ថកិច្ច ក៏ដូចជា ចៃ គយ ប្រចាំការ នៅ ច្រក នេះ ទេ ដោយ ពួក មន្ត្រី ទាំងនោះ គេ លើក ហេតុផល ថា ដឹកជញ្ជូន លក្ខណៈ តូចតាច គ្រួសារ តែ ប៉ុណ្ណោះ ដែល ពលរដ្ឋ លក់ គ្រាន់ បាន លុយ ដោះស្រាយ ជីវភាព គ្រួសារ ប៉ុណ្ណោះ ។ប្រភព បានឲ្យដឹង ទៀតថា មាន រថយន្ត វ៉េ អង ខ្នាត យក្ស ជាច្រើន គ្រឿង ដឹក ជ័រកៅស៊ូ ស្អុយ រាប់រយ តោន ចេញពី ប្រទេស កម្ពុជា ឆ្លងដែន ទៅ វៀតណាម តាម ច្រកព្រំដែន ដូន រ័ត្ន យ៉ាងគំហុក រីឯ សមត្ថកិច្ច ជំនាញ ពាក់ ពន្ធ័ អង្គុ យរាប់ ក្បាល រថយន្ត ដឹក ជ័រកៅស៊ូ ឃាត់ ឲ្យ ឈប់ ហើយ ថតរូប បន្ទាប់មក អនុញ្ញាត ឱ្យ រថយន្ត របស់ ក្រុម ឈ្មួញ បន្តដំណើរ ទៅ មុខ ដោយ រលូន ហើយ លោក គង់ សារឿ ន ប្រើ មន្ត្រី គយ ប្រចាំ ច្រក ដូនរ ត្ន័ ជា អ្នក មាន សិទ្ធិ បើក បា រ៉ាស់ អំណាច បណ្ដោយ ឱ្យ រថយន្ត ដឹក ជ័រកៅស៊ូ ដែល មិន ទាន់ កែច្នៃ ចូលទៅ ក្នុង ប្រទេស វៀតណាម យ៉ាង ពេញបន្ទុក គឺ មិន មាន ការទប់ស្កាត់ ឡើ យ ។បញ្ហា នេះ គឺជា រឿង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម មេ គយ ទូទាំងប្រទេស មិន គូរ មើ ល រំលង អំពើពុករលួយ របស់លោក គង់ សារឿ ន មេ គយ ច្រកព្រំដែន ដូន រ័ត្ន ប្រព្រឹត្ត អំពើ ពុករលួយ ត ទៀត នោះទេ ត្រូវ បាន បណ្ដេញ ព័ត៌មាន នានា ក្នុង ស្រុក ចុះ ផ្សាយ ជា បន្តបន្ទាប់ រួច ទៅ ហើ យ ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ