ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ផ្ទុះរឿងធំហើយពេលនេះ រវាងពលរដ្ឋស្លូតត្រង់ និងក្រុមឈ្មួញ ដែលមានលុយមានអំណាចទៅគម្រាមបង្ខំអោយពលរដ្ឋអោយលក់ដី បើមិនព្រមពួកគេហ្នឹងយកទទេតែម្តង តើអជ្ញាធរហ្នឹងមានវិធានការយ៉ាងចំពោះរឿងនេះ?
Thu,18 January 2024 (Time 04:28 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 280នាក់)

ខេត្តក្រចេះ៖ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤ មានក្រុមឈ្មួញ០១ក្រុម បានយកគ្រឿងចក្រប្រភេទអាបុលនិងអាx ទៅកាយលើដីស្វាយចន្ទីរបស់ប្រជាពលរដ្ឋនៅភូមិទំពាំងឈូក ឃុំឃ្សឹម. ស្រុកស្នួល ប្រហែលជាជិត 3ហិកតាឯណោះដោយមិនមានការជូនដំណឹងនោះទេ។

នៅពេលនោះផងដែរតាមការអះអាង និងលើកឡើងពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានរៀបរាប់ថាក្រោយពីមានក្រុមឈ្មួញចូលមកទិញដីជាច្រើនក្រុម ពួកឈ្មួញទាំងនោះបានមកលួងលោមប្រជាពលរដ្ឋសុំទិញដីភ្នំតម្លៃមួយហិកតាចំនួន 4.000 ដុល្លារ។ ក្រោយមកក្រុមឈ្មួញទាំងនោះបានប្រើល្បិចមកលួងលោមប្រជាពលរដ្ឋឲ្យក្នុងតម្លៃ 2000 ដុល្លារវិញ ប៉ុន្តែពួកគាត់មិនយល់ព្រមលក់ឲ្យនោះទេ។

ព្រោះដីទាំងនោះជាដីដែលពលរដ្ឋអាស្រ័យផលដាំស្វាយចន្ទីតាំងពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០១៤ ទើបមានក្រុមកម្លាំងនិស្សិតស្ម័គ្រចិត្តចុះមកវាស់វែងដីជូនអោយប្រជាពលរដ្ឋអាស្រ័យផលនៅភូមិឃុំដូចខាងលើ។ ក្រោយមកនៅឆ្នាំ2015ក្រសួងមហាផ្ទៃបានបង្កើតភូមិនៅចំណុចទីតាំងនោះ ជាភូមិរដ្ឋបាលបានដាក់ឈ្មោះថាភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

តាំងពីថ្ងៃដែលសម្ដេចតេជោហ៊ុនសែនលោកបានឲ្យក្រុមនិស្សិតចុះមកវាស់វែងដី និងបន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចរៀបចំឲ្យមានភូមិរដ្ឋបាល និងការិយាល័យបោះឆ្នោតចំនួនពីរនៅឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅភូមិត្រពាំងឈូកពួកគាត់រស់នៅបានសុខសាន្តណាស់ មិនមានការពិបាកពីសមត្ថកិច្ចឬអាជ្ញាធរណានោះទេ។

រហូតមកដល់ឆ្នាំ ២០២៣ ស្រាប់តែមានក្រុមឈ្មួញជាច្រើនក្រុមបានចុះមកលួងលោមទិញដីប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋដាច់ខាតមិនព្រមលក់នោះទេ ព្រោះដីនេះពួកគាត់បានលើកឡើងថាជាចំណងដៃយ៉ាងខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនកាលនោះសម្តេចជានាយករដ្ឋមន្ត្រី។ប៉ុន្តែក្រុមឈ្មួញទាំងនោះប្រើគ្រប់កលល្បិចទាំងប្រើពាក្យផ្អែមល្ហែមផងទាំងប្រើពាក្យគំរាមកំហែងផងរាល់ពេលដែលមេការឬមេខ្លោងរបសើពួកក្រុមនេះ ចុះមកទិញដីគឺផ្លាស់ប្ដូររូបភាពមនុស្សគ្រប់ក្រុមតែម្ដង។

ពេលខ្លះក្រុមឈ្មួញបានទៅគម្រាមថាដីត្រពាំងឈូកនេះ គឺត្រូវតែលក់មកឲ្យពួកគេ បើមិនលក់នោះទេប្រាកដណាស់ថ្ងៃខាងមុខគឺគេឈូសឆាយយកតែម្ដង នេះគឺជាពាក្យដែលក្រុមឈ្មួញទាំងនោះប្រើទៅកាន់ពួកគាត់ មិនមែនមកសុំទិញដោយត្រឹមត្រូវនោះទេ។ ក្រោយពីប្រជាពលរដ្ឋមិនព្រមលក់ឲ្យស្រាប់តែនៅពេលព្រឹកថ្ងៃអង្គារ ទី១៧ ខែ មករា ឆ្នាំ ២០២៤ ក្រុមឈ្មួញ និងបក្សពួកបានដឹកគ្រឿងចក្រយកមកឈូសឆាយទៅលើដីចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ដែលពួកគាត់ខំដាំអស់រយៈពេល 9 ទៅ 10 ឆ្នាំ ជាដីដែលកម្មសិទ្ធិរបស់ប្រជាពលរដ្ឋមានសំបុត្រភូមិឃុំ និងមានចុងសន្លឹកដែលនិស្សិតវាស់វែងឲ្យត្រឹមត្រូវនោះតែម្តង។

សូមបញ្ជាក់ផងដែរថាភូមិត្រពាំងឈូកនេះ គឺមិនមែនភូមិអាណាធិបតេយ្យដូចក្រុមឈ្មួញថា ឬសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយនោះទេ ភូមិរបស់ពួកគាត់គឺជាភូមិរដ្ឋបាលចេញពីក្រសួងមហាផ្ទៃ ដែលមានឈ្មោះថាភូមិត្រពាំងឈូកថែមទាំងមានសាលារៀនបឋមសិក្សាមួយខ្នងចំនួន 6 បន្ទប់ ឯសាលារៀនបងប្អូនខ្មែរឥស្លាមមាន1ខ្នងដែរមានចំនួន 5 បន្ទប់ថែមទាំងមានវិហ៊ារ អ៊ីស្លាមចំនួន 5 នៅចំណុចភូមិត្រពាំងឈូកនេះហើយរួមទាំងមានវត្តដែលបងប្អូនខ្មែរធ្វើបុណ្យធ្វើទានមួយផងដែរ។

ជាក់ស្ដែងដូចថ្ងៃកើតហេតុខាងលើ ប្រជាពលរដ្ឋក៏បានឃាត់គ្រឿងចាក់ចំនួន ០៣គ្រឿងយកមកទុកក្នុងភូមិដើម្បីប្រគល់ជូនទៅឲ្យអាជ្ញាធរដោះស្រាយតាមនីតិវិធី។ តាមការលើកឡើងរបស់ពួកគាត់ អាជ្ញាធរក៏បានចុះមកផងដែរ មានដូចជាលោកអភិបាលរងស្រុកស្នួលនិងលោកស្រីមេឃុំខ្សឹមរួមទាំងនាយប៉ុស្តិ៍រដ្ឋបាលឃុំខ្សឹមចុះទៅដល់ទីតាំងដូចខាងលើនោះប៉ុន្តែពុំមានដំណោះស្រាយណាមួយឱ្យជាក់លាក់ច្បាស់លាស់នោះទេ។

សព្វថ្ងៃនេះប្រជាពលរដ្ឋនៅភូមិត្រពាំងឈូកកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ក្រុមឈ្មួញចូលមកទិញដីព្រោះដោយសារក្រុមឈ្មួញនេះអ្នកខ្លះប្រើខ្លួនឯងមានតួនាទីជាមន្ត្រីយោធាអ្នកខ្លះប្រើតួនាទីថាជាដៃស្ដាំរបស់ថ្នាក់ដឹកនាំកំពូលៗឯចំណែកឈ្មួញមួយចំនួនទៀតប្រើអំណាចដូចៗគ្នាតែម្ដង។

ដូច្នេះហើយបានជាប្រជាពលរដ្ឋថាគាត់មានភាពល្ងង់ខ្លៅមិនបានរៀនសូត្រច្បាស់លាស់នឹងគេតែងតែរងនូវការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញប៉ុន្តែពួកគាត់តស៊ូហើយថាគាត់មិនព្រមលក់ទៅឲ្យក្រុមឈ្មួញណានោះទេព្រោះដីនេះជាចំណងដៃដោយថ្លៃថ្លារពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានកាតទ្វាលនិងចាត់កម្លាំងនិស្សិតធ្វើការវាស់វែងជូនឲ្យពួកគាត់បានអាស្រ័យផលទោះបីគាត់រងការគំរាមកំហែងយ៉ាងណាក៏ដោយគាត់សុខចិត្តស្លាប់នៅលើដីដែលជាចំណងដៃសម្ដេចពុកនោះតែម្ដងហើយ។គាត់ស៊ូស្លាប់គាត់មិនចាញ់ឧបាយកលក្រុមឈ្មួញឬអ្នកមានអំណាចមានលុយនោះទេ។ចំណែកប្រជាពលរដ្ឋនៅតែកើតទុក្ខមិនសុខចិត្តថាការរំលោភបំពានរបស់ក្រុមឈ្មួញដែលចូលមកទិញដីនេះគឺបំពានលើប្រជាពលរដ្ឋពេកហើយដូច្នេះហើយបានជាប្រជាពលរដ្ឋទន្ទូចស្នើសុំដល់ សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៍ដល់ពួកគាត់ផងទាន ព្រោះភូមិរបស់ពួកគាត់កំពុងរងគ្រោះនូវការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញចុះទិញដីយ៉ាងអនាធិបតេយ្យតែម្ដង។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
Tell:0963444404

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
3297 នាក់
ខែនេះ :
13972 នាក់
3 ខែនេះ :
41402 នាក់
សរុប :
1755262 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ