ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រុមអ្នកញៀនល្បែងជល់មាន់ ផ្តុំក្បាលគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ចំណែកលោកអធិការ និងលោកចៅហ្វាយ ស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។
Fri,22 September 2023 (Time 01:30 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 130នាក់)

ក្រុមអ្នកញៀនល្បែងជល់មាន់ ផ្តុំក្បាលគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង  ចំណែកលោកអធិការ និងលោកចៅហ្វាយ ស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ខេត្តបាត់ដំបង៖កាស៊ីណូមួយដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ? ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង  បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ក្នុងនោះភាគច្រើនក្រុមអ្នកញៀនល្បែង សុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ និងផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំទៀតផង។


ពាក់ព័ន្ធនិងករណីខាងលើនេះលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង  នឹងលោកវរសេនីយ៍ទោ វេ  គឹមចត់  អធិការនគរបាលស្រុកកំរៀង  ត្រូវបានមហាជន នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានដាក់ការសង្ស័យថា? ទាំងលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀងនិងលោកវរសេនីយ៍ទោ វេ  គឹមចត់  អធិការនគរបាលស្រុកកំរៀង កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូ ខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។

មហាជនខាងលើបានលើកឡើងទៀតថា ករណីលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង  និង លោកវរសេនីយ៍ទោ វេ  គឹមចត់  អធិការនគរបាលស្រុកកំរៀង បានរក្សាភាពស្ងៀមស្ងាត់ មិន
អនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់របស់ថ្នាក់ដឹកនាំ  សង្ស័យតែលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀងនិងលោកវរសេនីយ៍ទោ វេ  គឹមចត់  អធិការនគរបាលស្រុកកំរៀង  អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការ គ្រប់គ្រង ល្បែង ពាណិជ្ជកម្ម កម្ពុជា ពិសេសបទបញ្ជាររបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

មហាជន បានអំពាវនាវ ដល់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង  ពិសេសឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នឹងឯកឧត្តម សុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូខាងលើដែលគេសង្ស័យថា? គ្មានអាជ្ញាប័ណ្ណ បើកដៃអោយប្រជាពលរដ្ឋខ្មែរចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
858 នាក់
សប្តាហ៍នេះ :
5232 នាក់
ខែនេះ :
19724 នាក់
3 ខែនេះ :
64529 នាក់
សរុប :
1985140 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ