ខេត្តមណ្ឌល គី រី ÷ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត មណ្ឌលគិរី បាន លើកឡើងថា លោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី សង្ស័យគ្មាន ឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើស ព្រៃឈើ នោះ ទេ ។ទើប បណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និង បក្សពួក ធ្វើ សកម្មភាព កាប់ បំផ្លិចបំផ្លាញ ព្រៃឈើ ដឹកជញ្ជួន ចេញពី ចំណុច ស្រែ ប៊ូ ម ភូមិ រ៉ា យោង ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដា ដឹក តាម ប្រភេទ រថយន្ត ធុន ត្រា ជា ច្រើ ន គ្រឿងសម្រុ កដឹ ក ជញ្ជួន ទៅ ស្រុក យួន តាម ច្រក ទ្វេភាគី ព្រំដែន ណាំ លា និង ច្រក ដាក់ ដាំ យ៉ាង ពេញបន្ទុក សមត្ថកិច្ច ជំនាញ ពាក់ ពន្ធ័ ក្នុង ខេត្ត មណ្ឌលគីរី រក្សា ភាព ស្ងៀមស្ងាត់ ។ប្រការ នេះ កំពុង ធ្វើឲ្យ ព្រៃឈើ ក្នុង តំបន់ ព្រៃ ការពារ ព្រៃ អភិរក្ស ព្រៃ សហគមន៍ ក្នុង ស្រុក កោះ ញ៉ែ ក ស្រុក ពេជ្រា ដា ស្រុក កែវ សីមា ចៀស មិន ផុត ពី សេចក្ដី វិនាស សាប សូន្យ នៅក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ឡើយ ។តាម ប្រភព ពី មន្ត្រី ពាក់ព័ន្ធ នៅ ច្រក ទ្វេភាគី ព្រំដែន ណាំ លា ច្រក ដាក់ ដាំ ខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ជិត ១ សប្ដាហ៍ កន្លងទៅ នេះ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូន ឈើ ប្រណីត និង ឈើ ប្រភេទ លេខ 1 ពី ចំណុច ស្រែ ប៊ូ ម ក្នុង ស្រុក កោះ ញែក ស្រុក ពេជ្រា ដា ចេញ ទៅ ស្រុក យួន តាម ច្រក ណាំ លា យ៉ាងគំហុក ។សកម្មភាព របស់ ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ណា ទប់ស្កាត់ ទេ គឺមាន តែ ជួយ សម្រួល ឲ្យ ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅដល់ គោលដៅ យ៉ាង រលូន ។ក្នុងនោះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រក ទ្វេភាគី ព្រំដែន ដាក់ ដាំ ស្រុក អូររាំង កំពុង រង ការរិះគន់ ថា សម្ងំ ប្រមូល លុយ ពី ក្រុម ឈ្មួញ ដឹកជញ្ជូន ឈើ ទៅ ស្រុក យួន យ៉ាង ត្រជាក់ចិត្ត ។ប្រភព ពី មន្ត្រី នៅ ច្រក ណាំ លា បានឲ្យដឹង ទៀតថា ឈ្មួញ ដែល ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ ទៅ ស្រុក យួន យ៉ាង គឃ្លើន នៅពេលនេះ គឺ ឈ្មួញ ឈ្មោះ រិទ្ធ និង គូរ កន របស់ ឈ្មួញ ដែល សុទ្ធតែ ជា ឈ្មួញ មាន ខ្នងបង្អែក រឹងមាំ ។ទោះជា យ៉ាងណា បើ គ្មាន ការបើក បា រ៉ាស់ ពី សំណាក់ លោក នាយ ប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រក ទ្វេភាគី ព្រំដែន ណាំ លា ទេនោះ គឺ គ្មាន ឈ្មួញ ណា អាច ដឹក ជញ្ជូន ឈើ ពី ទឹកដី ខ្មែរ ឆ្លង ចូល ទឹកដី យួន តាម អំពើ ចិត្ត បានដែរ ។ប្រជា សហគមន៍ ក៍ ដូចជា ប្រជាពលរដ្ឋ ក្នុង ភូមិ រ៉ា យោង ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដា ស្រុក កោះ ញ៉ែ ក អំពាវនាវ ដល់ នាយ ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ថ្នាក់ ជាតិ ដើ ម្បី ទប់ស្កាត់ បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិ ត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ នេសាទ មេត្តា ចាត់ មន្ត្រី ក្រោម ឱវាទ ចុះ ត្រួតពិនិត្យ ជាបន្ទាន់ បើមិន ដូច្នោះ ទេ ព្រៃឈើ ដែល នៅ សេសសល់ បន្តិចបន្តួច ពិតជា វិនាស អស់ ក្រោម ស្នាដៃ មេ ឈ្មួញ ឈ្មោះ រិទ្ធ និង បក្សពួក ឈ្មួញ ជាក់ ជាពុំខាន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ