ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រដ្ឋាភិបាល ថ្មី អាណត្តិ ទី ៧ គួរ ដាក់ មន្ត្រី ជំនាញ ស៊ើបអង្កេត ឱ្យ ស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំងផ្លុង កាត់តំណែង ដុះ ស្លែ និង បក្សពួក ឃុបឃិត ឲ្យ ឈ្មួញ ធំៗ បង់ពន្ធ តាមរបៀប ម៉ៅការ ផ្គើន និង អនុសាសន៍ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ?
Fri,15 September 2023 (Time 01:02 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 252នាក់)

រដ្ឋាភិបាល ថ្មី អាណត្តិ ទី ៧ គួរ ដាក់ មន្ត្រី ជំនាញ ស៊ើបអង្កេត ឱ្យ ស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំងផ្លុង កាត់តំណែង ដុះ ស្លែ និង បក្សពួក ឃុបឃិត ឲ្យ ឈ្មួញ ធំៗ បង់ពន្ធ តាមរបៀប ម៉ៅការ ផ្គើន និង អនុសាសន៍ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ?
លោក ប៉ែន ស៊ីថា មេ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង ផ្លុង ប្រមូល លុយ តាមរបៀប ពុករលួយ ដោយ មាន ការឃុបឃិត ឲ្យ ឈ្មួញ ធំៗ បង់ពន្ធ តាមរបៀប ម៉ៅការ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន . លោក ឱម យ៉ិនទៀង . លោក គុណ ញឹម អគ្គនាយក គយ កម្ពុជា គួរ កុំ រក្សា ភាព ស្ងៀមស្ងាត់ ?
ប្រភព បានឲ្យដឹងថា ដើម្បី ប្រមូល ប្រយោជន៍ ផ្ទាល់ខ្លួន ស្រង់ដើម ឲ្យ ឆាប់ និង ឈាន ទៅ បង្កើន ការ ចំណេញ ឲ្យបាន ច្រើន លើសលុប លោក ប៉ែន ស៊ីថា បាន ប្រើ ឈ្មោះ មន្ត្រី គយ ធំៗ នៅ អគ្គនាយក គយ កម្ពុជា មក ធ្វើ ការបិទបាំង រឿងអាស្រូវ ពុករលួយ នូវ ទង្វើ របស់ ខ្លួន ។ 

ឈ្មួញ ទាំង តូច ទាំង ធំ ដែល នាំ ទំនិញ ពី ប្រទេស ចិន និង ប្រទេស យួន ឆ្លងកាត់ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង ថ្លុង យ៉ាង គគ្រឹកគគ្រេង មាន ទំនិញ បង្កប់ និង ទំនិញ ខុសច្បាប់ ជាច្រើន ប្រភេទ ដែល សម្រុកចូល តាម ច្រក នេះ ដោយ គ្មាន ការត្រួតពិនិត្យ អ្វី ឡើយ គឺ គេ ឃើញ តែ ឈ្មួញ ទាំងនោះ បង់លុយ ឲ្យ មន្ត្រី គយ និង ភ្នាក់ងារ គយ ក្រោម ការបង្គាប់បញ្ជា កំណត់ ពី មេ ការិយាល័យ គយ ច្រកទ្វារ ត្រពាំង ផ្លុង ជា ការ ស្រេច តែម្តង ។ 
មេ ការិយាល័យ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង ផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុង ខំប្រឹង ប្រមូល លុយ ស្រង់ដើម ហ៊ាន ធ្វើ អ្វីៗ តាមតែ អំពើ ចិត្ត ដោយ មាន ការឃុបឃិត ជាមួយ ឈ្មួញ ធំៗ ដែល នាំ ទំនិញ ចូល ពី ប្រទេស យួន តាម ច្រក នេះ ទាំង យប់ ទាំង ថ្ងៃ បើកដៃ ឲ្យ ឈ្មួញ ទាំងនោះ បង់ពន្ធ គយ តាមរបៀប ម៉ៅការ ។ 
ពន្ធ ម៉ៅការ នេះ ត្រូវបាន ប្រភព លួច បង្ហើប ឲ្យដឹងថា ស្ទើរ មិន បាន ពី ៤៥ ភាគរយ ទៅ ៥០ ភាគរយ ទេ ថែម ទាំង បើកដៃ ឲ្យ ឈ្មួញ ទាំងនោះ នាំចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ ស្ទើរ មិន គ្រប់ និង ទំនិញ ខុសច្បាប់ ហូរ ចូល ពី ប្រទេស យួន តាម ច្រកទ្វារ អន្តរជាតិ មួយ នេះ កាន់តែ ច្រើនឡើងៗ ។ 

ការប្រព្រឹត្ត អំពើ ពុករលួយ នៃ លោក ប៉ែន ស៊ីថា ដោយ ខ្លួន មាន ខ្នងបង្អែក ដ៏ រឹងមាំ ដែល ចាំ ការពារ និង ជួយ បិទបាំង នៅ អគ្គនាយក គយ កម្ពុជា ទៀត ផង ទើប បុគ្គល នេះ ហ៊ាន ប្រព្រឹត្ត ការ ស្រង់ដើម តាមរបៀប ពុករលួយ ច្រើន បែប ច្រើន បទ ដោយ គ្មាន ខ្លាចក្រែង អ្វី ទាំងអស់ ។ 

តាម ប្រភព ដដែល បាន បន្ត ឲ្យដឹង ទៀតថា បុគ្គល មេ ការិយាល័យ គយ ច្រក អន្តរជាតិ ត្រពាំង ផ្លុង មួយ នេះ បាន ឲ្យ មន្ត្រី គយ និង ភ្នាក់ងារ គយ ក្រោម ឱវាទ របស់ ខ្លួន គាបសង្កត់ ជម្រិត កោសរូស ទារ លុយ ថ្លៃ បាយ ថ្លៃ ទឹក បង្កើន ការ យក លុយ លើ តុ ក្រោម តុ ពី ក្រុម ឈ្មួញ និង អាជីវករ កាន់តែ ច្រើនឡើងៗ ពី អាជីវករ ដែល រក ស៊ីអូ ស រទេះ ទំនិញ និង ប្រជាពលរដ្ឋ នាំ ទំនិញ ចេញចូល ឆ្លងកាត់ តាម ច្រក នេះ ទៅ តាម ការបង្គាបបញ្ជាឲ្យ បង់ ប្រាក់តាម ការកំណត់ដែ ល ការបង់ប្រាក់ ទាំងនោះ គឺ បង់ ដោយ គ្មាន វិក្ក័ យ បត្រពន្ធ គយ ទេ ។ 

ក្រុម ឈ្មួញ និង អាជីវករ តូចតាច ដែល រកស៊ី ដឹកជញ្ជូន ទំនិញ ចេញ ចូល តាម ច្រកទ្វារ នេះ បានឲ្យដឹងថា មិន ត្រឹមតែ មាន ទំនិញ គេច ពន្ធ និង ទំនិញ ខុសច្បាប់ ចេញ ចូល តាម ច្រកទ្វារ មួយ នេះ ទេ គឺ មាន ទាំង ការបើក ដៃ ឲ្យ ក្រុម ឈ្មួញ ដឹក តំឡូង ឆ្លងដែន យកទៅ យួន ថែមទៀត ផង ហើយ ឈ្មួញ មាន ការឃុបឃិត ជាមួយ មេ ការិយាល័យ គយ ច្រកទ្វារ ត្រពាំង ផ្លុង ឈ្មោះ លោក ប៉ែន ស៊ីថា ទេីប អ្វីៗ ប្រព្រឹត្តទៅ ដោយ រលូន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
286 នាក់
សប្តាហ៍នេះ :
2607 នាក់
ខែនេះ :
12619 នាក់
3 ខែនេះ :
38233 នាក់
សរុប :
1726479 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ