ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឧត្តមានជ័យ៖ផ្សាយចេញថ្ងៃទី១៣.០៩.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន 1 ទីតាំងស្ថិតនៅភូមិទំនប់ដាច់ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យក្នុងផ្ទះមួយកន្លែងកំពុងបើកវគ្គបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញញើតអជ្ញាធរ និងច្បាប់នោះឡើយ
Wed,13 September 2023 (Time 12:22 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 217នាក់)

ពលរដ្ឋនៅក្នុងឃុំទំនប់ដាច់មានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើ នៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ តើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់បង្ក្រាប់ទាល់តែសោះ។

ពលរដ្ឋសំណូមពរស្នើសុំលោក ហួតសុធីស្នងការនគរបាលខេត្តឧត្តមានជ័យមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តឧត្តមានជ័យជាពិសេសនៅក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ជាពិសេសពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ប៉ែនកុសល្យអភិបាលនៃគណអភិបាលខេត្តឧត្តមានជ័យ គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តឧត្តមានជ័យ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។

Tel: 0764444274.0963444404

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
286 នាក់
សប្តាហ៍នេះ :
2615 នាក់
ខែនេះ :
12627 នាក់
3 ខែនេះ :
38241 នាក់
សរុប :
1726487 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ