ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ស្ត្រីម្នាក់ចង់សម្លាប់ខ្លួនម្ដងៗ ព្រោះតែចាញ់ បោក អ្នកជំនួញ ម្នាក់អស់ ទឹក ប្រាក់ ជាង ៤០ម៉ឺនដុល្លារ អាមេរិក
Mon,11 September 2023 (Time 10:41 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 168នាក់)

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលបានចាញ់ បោក ក្រុមហ៊ុនមួយ អស់ទឹកប្រាក់ជា ង៤២ម៉ឺនដុល្លារអាមេរិក គិតចង់សម្លាប់ ខ្លួន ម្ដងៗ ដោ យ សារ តែ បា ក់ ទឹ ក ចិត្តខ្លាំងពេក មិនគួរណា ចាញ់បោកគេ យក ប្លង់ ផ្ទះប្លង់ដី ជាង ១០ប្លង់ទៅបញ្ចាំ នៅ ធនាគារ យកលុយមកទិញអីវ៉ាន់ ពីក្រុម ហ៊ុននោះ តែទី បំផុតគឺ បោក ។

អ្នកស្រី ស៊ិន សុធាវ៉ាន់ ជាអ្នករកស៊ីបោះដុំទំនិញ មួយរូប នៅក្នុង រាជធានីភ្នំពេញ បានរៀបរាប់ថា អ្នក ស្រី បាន ចាញ់ ក្រុម ហ៊ុន Riich Me ដែល មានលោក Kerry Leng ( ឡេង វណ្ណា ) ជាម្ចាស់ អស់ទឹកប្រាក់ចំនួន៤២ ម៉ឺនដុល្លារ អាមេក តាមរយៈ ការបញ្ជាទិញទំនិញ ពីក្រុមហ៊ុន ដើម្បីយកមកលក់ដូរ បន្ត ។
អ្នកស្រីប ន្តថា អ្នកស្រីបានបញ្ជាទិញអីវ៉ាន់ ពីលោកឡេង ឃើរី តាមរយៈអេបមួយឈ្មោះថា Riich Me ដូចជា ភេស ជ្ជៈ គ្រប់ មុខ ស្រាបៀរ ដោយសារតែកា របញ្ជាទិញទំនិញទាំង នេះគឺមានការ បញ្ចុះតម្លៃច្រើន រហូតដល់ ៣០ភាគរយ ដែល ធ្វើ ឱ្យ ពួក គាត់ជាអាជីវករ លក់ ដូរ បោះដុំ អាច ចំណេញបានច្រើន ប៉ុន្តែ នៅពេល ពួក គា ត់ ធ្វើ កា រ បញ្ជា ទិញ គឺខា ង ក្រុម ហ៊ុន តម្រូវឱ្យ ពួកគាត់ បង់លុយ មុន ទើប ទម្លាក់អីវ៉ាន់ តាមក្រោយ ។ ដោ យ សារ តែ ស្គាល់ បុគ្គលឈ្មោះ ឡេង វណ្ណា និងអ្នកធ្លាប់ បញ្ជាទិញមុនៗ បានជោគជ័យ អ្នកស្រីក៏បានបញ្ជាទិញ ទំនិញ តាម អេ ប នេះដែរ ។
អ្នកស្រីបន្ថែមថា អ្នកស្រី បានទិញទំនិញពីលោក ឡេង វណ្ណា នេះ អស់ទឹកប្រាក់ចំនួន៤២ ម៉ឺន៣ពាន់ ៧៥ដុល្លា រ អាមេ រិក ហើយមិនមែនតែអ្នកស្រីទេ ដែលបានចាញ់បោក បុគ្គលឈ្មោះឡេង វណ្ណា តាមរយៈទិញអីវ៉ាន់ តាម អេប Riich Me គឺមានច្រើនទៀត ជាក់ស្ដែង គ្រាន់តែអ្នកស្រីនិងមិត្តភក្ដិអ្នកស្រីចំនួនជាង ៣០ នាក់នេះ អស់ ទឹក ប្រាក់សរុប ជាង ១,៥លានដុល្លារអាមេរិក ទៅហើយ  ។
អ្នកស្រីបញ្ជាក់ថា ដំឡូងឡើយ លោកឡេង វណ្ណា បានធ្វើឱ្យពួក យើងទុកចិត្ត តាមរយៈ កា របង្កើត កម្ម វិធី ជប់ លៀង ដល់អតិថិជន ហៅយើងទៅលេង ផ្ទះ ញ៉បាយ ជុំគ្នា និយាយ បញ្ចុះបញ្ចូល ហើយជាពិសេស លោក ឡេង វណ្ណា នេះ ក៏ រៀ ន បាន ខ្ពង់ខ្ពស់ ថ្នាក់ បណ្ឌិត ទើបធ្វើឱ្យពួកគាត់ត្រូវ ជឿជាក់លើ បុគ្គលរូប នេះ ។
អ្ន កស្រីបញ្ជាក់ បន្ថែមថា ដោយសារតែស្គាល់ លោក ឡេង វណ្ណានេះហើយទើប អ្នកស្រីបានសម្រេចយក ប្លង់ ផ្ទះប្ល ង់ ដី ពី បងប្អូន ខ្លះ របស់ខ្លួនឯងខ្លះ ទៅទៅបញ្ចាំ យកលុយពីធនាគារ មកទិញទំនិញរបស់លោក វណ្ណា នេះ ដោយ ចំនួន ទឹក ប្រាក់ដែល អ្នកស្រីត្រុវ ខាតបង់នេះ គឺអ្នកស្រី បានបញ្ជាទិញតែម្ដ ងប៉ុណ្ណោះ ដើម្បីយ ក អីវ៉ា ន់ នោះ មក បោះដុំ បន្ត ទៅ អតិថិជនរបស់អ្នកស្រីពីព្រោះអ្នកស្រី ជាអ្នក បោះដុំ ភេសជ្ជៈ និ ងស្រាបៀរធំ នៅភ្នំពេ ញ ។
បើតាមពលរដ្ឋដែលចាញ់ បោក លោក ឡេង វណ្ណា បាននិយាយថា លោកឡេង វណ្ណា បានព្រមានពួកគាត់ថា ក្រៅ ពី សម្ដេច ហ៊ុន ម៉ាណែត និងសម្ដេចហ៊ុន សែន គ្មានអ្នកណាអាចធ្វើអីគេ បានទេ មានន័យថា គេមានខ្សែធំ គេ មិន ខ្លា ច ច្បាប់ឡើយ ដូច្នេះក្នុងនាមជាជនរងគ្រោះ ក៏សូមអំពាវនាវ ឱ្យ សម្ដេច ហ៊ុន ម៉ាណែត និងសម្ដេច តេជោហ៊ុន សែន មេត្តា ជួយពួកគាត់ផង ដើម្បី បានលុយ មកសងគេ វិញ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
298 នាក់
ម្សិលមិញ :
286 នាក់
សប្តាហ៍នេះ :
2614 នាក់
ខែនេះ :
12626 នាក់
3 ខែនេះ :
38240 នាក់
សរុប :
1726486 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ