ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​…
Tue,01 August 2023 (Time 10:10 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 108នាក់)

បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​
​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​
​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​នាំចូល​គ្រប់​ចំនួន ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ក្រោម​តុ លេ​ី​តុ តាម​ការកំណត់​របស់ លោក មួង ដា​រ៉ា ផងដែរ​។​
មក​មេ​ឈ្មួញ​តូចធំ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ខេត្ត​ព្រៃវែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូល​ទៅ​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ របស់លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ យ៉ាង​ពេញទំហឹង​។

​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង និង​មន្ត្រីក្រោមឱវាទ សម្ងំ​ស្ងាត់ឈឹង ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ដាក់​លុយ​ក្នុង​ហោប៉ៅ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
299 នាក់
សប្តាហ៍នេះ :
2181 នាក់
ខែនេះ :
13920 នាក់
3 ខែនេះ :
38931 នាក់
សរុប :
1689410 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ