ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសឲ្យអ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ។ តាមរយៈសំឡេងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមានឈ្មោះរបស់សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាមដានរហូតដល់ជាង៣០ម៉ឺននាក់ និងអ្នកចុច like ជាង៤លាននាក់ឯណោះ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេចថែមទាំងផ្ដល់តួនាទីជាជំនួយការរបស់សម្ដេចទៀតផង។ សម្ដេចតេជោ លើកឡើងថា ក្នុងករណីសម្ដេចទទួលបានគណនី TikTok នោះយកមកគ្រប់គ្រងវិញ សម្ដេចអាចនឹងបញ្ឈប់ការប្រើប្រាស់គណនីថ្មីដែលទើបបង្កើត ហើយបន្ដប្រើប្រាស់គណនីចាស់ ដែលមានអ្នកតាមដាន និងចុច like ស្រាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលតាមដាន និងមានសកម្មភាពរបស់សម្ដេចស្រាប់។ «គណនី TikTok នោះមានអ្នកចូលគាំទ្រច្រើន ដោយសារប្រើប្រាស់រូបភាព និងឈ្មោះរបស់ខ្ញុំ ពិសេសបានបង្ហោះរាល់សកម្មភាពទាំងវីដេអូ និងរូបភាពរបស់ខ្ញុំតែម្ដង»៕ នេះជាប្រសាសន៍បញ្ជាក់របស់សម្ដេច ហ៊ុន សែន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ