ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បន្ទាប់ពីបាត់មួយរយៈមកឥឡូវដំណើរការឡើងវិញហើយ មាន់ជល់តាមអនឡាញក្នុងខេត្តកំពត
Fri,06 January 2023 (Time 03:04 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 396នាក់)

កំពត ៖ ក្រោយ រាជរដ្ឋាភិបាល ដាក់ បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ លុប បំបាត់ រាល់ ល្បែ.ងស៊ីសង គ្រប់ ប្រភេទ ពិសេស ល្បែ.ង តាម ប្រព័ន្ធ អន ឡាញ នៅ ទូ ទាំង ប្រទេស កន្លង មក នោះ ងាក មក មើល ខេត្តកំពតវិញ ពិសេសក្នុងស្រុកបន្ទាយមាសតែម្តង គឺ កំពុង ដំណើរការ លេង ភ្នាល់ រាល់ថ្ងៃ តាម ទីតាំង ជា ច្រើន នៅ លើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ផ្ទុយ ពី គោលនយោបាយ ភូមិ - ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិ បាល ដែល បាន ដាក់ ចេញ ។

មិន បាត់ នោះ ទេ កំពុង តែ រីក ដុះដាល ខ្លាំង ណាស់ក្នុង ស្រុកបន្ទាយមាសខេត្តកំពត នូវ វង់ល្បែង ស៊ីសង ដូច ជា ជល់ មាន់ អន ឡាញ ដែល ដើម ឡើយ ដាក់ បញ្ចាំង ភ្នាល់ តាម ទូរទស្សន៍ ធំ ៗ ខណៈ ពេល នេះ លេច ចេញ ល្បែងភ្នាល់ ទាំងនេះ លើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ទៅ វិញ ។
ជាក់ស្ដែងនារសៀលថ្ងៃទី06ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មាន បានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ
ភូមិទូកមាសឃុំទូកមាសលិចស្រុកបន្ទាយមាសខេត្តកំពតក្បែរៗអធិការស្រុកបន្ទាយមាសលោកនាក់ឌឹមដែលជាអធិការ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងផ្នល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះឡើយជាពិសេសគឺប្រសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីយតេជោហ៊ុនសែន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
190 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1963 នាក់
ខែនេះ :
12679 នាក់
3 ខែនេះ :
40045 នាក់
សរុប :
1646789 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ