ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
តើលោកមេឃុំ ឈ្មោះ មាន សម្បត្តិ ប្រធានគណៈកម្មការលទ្ធកម្ម ឃុំ តាអូ ស្រុកគិរីវង្ស ខេត្តតាកែវ ដឹងដែរឬទេ ? ជុំវិញការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នៅក្នុងឃុំរបស់គាត់នាថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 2023 នេះ
Thu,07 December 2023 (Time 08:10 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 72នាក់)

តាកែវស្រុកគីរីវង្ស =ថ្ងៃទី 7 ខែធ្នូឆ្នាំ 2023 នៅសាលាឃុំតាអូមានការប្រជុំបើកសំណើរដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ 2023ប្រជាពលរដ្ឋនិងនាក់សារព័ត៌មានទាំងអស់សង្ស័យថាការដេញថ្លៃនេះប្រកបដោយល្បិចកលនិងអំពើពុករលួយឃុបឃិតស៊ីសំណូកសូកប៉ាន់គ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ពីព្រោះពួកគាត់បានឃើញថាមុននឹងដេញថ្លៃក្រុមហ៊ុនបានដើរខ្សឹបខ្សៀវគ្នា និងគ្នា យើងពិនិត្យឃើញថាម្លៃដេញថ្លៃនេះទល់នឹងតម្លៃប៉ាន់ស្មានរបស់គម្រោង( 138-510-460រៀល) ហើយការដេញថ្ងៃនេះបានទៅលើក្រុមហ៊ុន(សំណង់ទូទៅខែមចន្ធី)ដែលមានអ្នកដេញឈ្មោះខែម សាវ៉ត ក្នុងតម្លៃ(131 990-000រៀល)

បើតាមប្រភពអ្នកសារព័ត៌មាននិងបងប្អូនប្រជាពលរដ្ឋយើងនៅឃ្លាំមើលការដេញថ្លៃគម្រោងមូលនិធិឃុំតាអូនៅក្នុងថ្ងៃទី 7 ខែធ្នូឆ្នាំ 2023 នេះឃើញថាការដេញថ្លៃតម្លៃប៉ាន់ស្មាននិងការដេញថ្លៃគឺតម្លៃទល់នឹងគ្នា នេះហើយគឺជាអំពើពុករលួយរវាងក្រុមហ៊ុននិងក្រុមហ៊ុន ឃុបឃិតគ្នាយកលុយជាតិដាក់ហូប៉ាវរៀងៗខ្លួនធ្វើឲ្យខាតបង់ថវិកាជាតិ ក្នុងមួយគម្រោងមួយគម្រោងរាប់លានរៀល បងប្អូនប្រជាពលរដ្ឋដែលនៅឃ្លាំមើលការដេញថ្លៃនេះលើកជាចម្ងល់សួរថា ? តើមន្ត្រីបច្ចេកទេសនិងប្រធានគណៈកម្មការលទ្ធកម្មព្រមទាំងមន្ត្រីតំណាងឲ្យសាលាស្រុកគ្រីវង្ស បានពិនិត្យមើលក្រុមហ៊ុនទាំងអស់នេះដែរឬទេ? ឬមួយក៏ទៅអង្គុយធ្វើជាទីមោងដើម្បីឲ្យក្រុមហ៊ុនឃុបឃិតគ្នាយកថវិការដ្ឋចែកគ្នាចាយយ៉ាងរំភើយដូច្នេះ....?

ប្រជាពលរដ្ឋទាំងអស់លើកឡើងបន្តទៀតថាមិនមែនមានតែឃុំនេះមួយទេដែលមានការឃុបឃិតគ្នាសូម្បីតែឃុំផ្សេងៗក៏មានការឃុបឃិតខ្សឹបខ្សៀវយកទឹកតែឲក្រុមហ៊ុនផ្សេងៗជាថ្នូមិនឲ្យការចូលដេញ ហើយបើកផ្លូវឱ្យក្រុមហ៊ុនដែលមានមហិច្ឆតាទៅត្របាក់លេបយកថវិកាជាតិរាប់លានរៀលក្នុងមួយគម្រោងមួយគម្រោងនេះទេ តែមន្ត្រីពាក់ព័ន្ធទាំងអស់នោះហាក់ដូចជាធ្វើមិនដឹងមិនឮ ឬមួយក៏....។

តើក្រសួងមហាផ្ទៃលោកដែលដឹងដែរឬទេចំពោះបញ្ហានេះបើទោះបីជាសារព័ត៌មានជាច្រើនអង្គភាពធ្លាប់បានផ្សព្វផ្សាយជាញឹកញាប់ណាស់មកហើយ ពាក់ព័ន្ធនឹងការឃុបឃិតយកលុយថវិកាជាតិក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំយកទៅចែកគ្នាចាយយ៉ាងរំភើយ តើក្រសួងប្រឆាំងអំពើពុករលួយដែលបានស៊ើបមើលដែរឬទេចំពោះរឿងនេះ តួយ៉ាងដូចជាថ្ងៃនេះមានក្រុមហ៊ុននិងម្ចាស់ក្រុមហ៊ុនជាច្រើនបានមកប្រុងប្រៀបដាក់ បីត ដេញថ្លៃគម្រោងមូលនិធិឃុំនៅ ឃុំតាអូ ប៉ុន្តែ ដោយបានការសម្របសម្រួលពី(លោក ប្រុស)ដើរចរចាមិនឲ្យក្រុមហ៊ុនផ្សេងៗទៀតចូលដេញជាថ្នូរនិងការចែកលុយធីបឲ្យក្រុមហ៊ុនទាំងអស់នោះ ហើយធ្វើការដេញថ្លៃតែបីក្រុមហ៊ុន ដោយក្រុមហ៊ុន 2 ទៀតគឺជាក្រុមហ៊ុនបង្គ្រប់កិច្ច ហើយបន្ទាប់ពីការដេញថ្លៃរួចយើងឃើញបណ្ដាក្រុមហ៊ុនទាំងឡាយបានពពាក់ពពូនគ្នាដេញតាមម្ចាស់ក្រុមហ៊ុនដើម្បីទាមទារយកថ្លៃទឹកតែរបស់ខ្លួន រៀងៗខ្លួន។

ប្រជាពលរដ្ឋរស់នៅក្នុង ឃុំ តាអូ ស្រុក គីរីវង្ស ខេត្តតាកែវ សូមស្នើរដល់លោកអភិបាលស្រុក គិរីវង្ស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកនាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ សូមលោកជួយពិនិត្យមើលក្រុមហ៊ុនទាំងអស់នេះផងបើមិនដូច្នេះទេថវិកាជាតិនិងបាត់បង់ដោយសារស្នាដៃក្រុមហ៊ុននិងមន្ត្រីខិលខូចមួយចំនួនតូចនេះជាក់ជាមិនខានឡើយ។

អង្គភាពយើង សូមរង់ចាំការបកស្រាយបភ្លឺពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈលេខទូរស័ព្ទ ០១០ ២៦៦ ២៦៦សូមអរគុណ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
295 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
2612 នាក់
ខែនេះ :
11048 នាក់
3 ខែនេះ :
39464 នាក់
សរុប :
1652164 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ