សំណង់រឹងមាំ មួយកន្លែងនៅតែ បន្ត សាងសង់ លូតទៅលើ ហើយ ដែល អាជ្ញាធរ អះអាង ថាគ្មានច្បាប់អនុញ្ញាតនៅ តែ ម្ចាស់ បន្ត សាងសង់ ដោយ បំពាន ។សំណង់ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនេះស្ថិតលើដីចំណីផ្លូវជាតិលេខ ៥៧ B ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរផ្លូវចូលផ្សារតាស្ដា។ជួបជាមួយកម្ពុជាថ្មីតាមរយៈទូរសព្ទ លោក ថុល មន្ត្រីភូមិបាលស្រុកសំពៅលូនបានលើកឡើងយ៉ាងច្បាស់ថា ធាតុពិតសំណង់មួយនេះគឺគ្មានច្បាប់អនុញ្ញាតឡើយ ហើយម្យ៉ាងវិញទៀតដីកម្មសិទ្ធិមានតែ ១០ ម៉ែត្រការ៉េប៉ុណ្ណោះ ក្រៅពីនោះគឺជាដីចំណីផ្លូវរបស់រដ្ឋទាំងស្រុង។ បញ្ហានេះលោកបានសរសេររបាយការណ៍ផ្ញើជូនទៅលោកអភិបាលស្រុករួចរាល់ហើយដើម្បីជ្រាបនិងចាត់វិធានការ។ចំណែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនបានបញ្ជាក់ថា លោកបានរៀបចំលិខិតបេសកកម្មឲ្យទៅលោក យ៉ាវ អនាកុល ជាអភិបាលរងស្រុកទទួលបន្ទុកការងារនេះដើម្បីចុះសិក្សានិងពិនិត្យទៅតាមផ្លូវច្បាប់។ ដោយឡែកលោកអភិបាលរងទទួលបន្ទុកជំនាញគឺលោក យ៉ាវ អនាកុល បានប្រាប់កម្ពុជាថ្មីថា លោកកំពុងបើកឡានចេញពីសន្និបាតនាទីក្រុងភ្នំពេញ ដូច្នេះពេលទៅដល់ស្រុកលោកនឹងចុះសិក្សាអំពីបញ្ហានេះ។ បើពិនិត្យឃើញថាពិតជាខុសច្បាប់មែននោះលោកនឹងបញ្ជាឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន។សំណង់មួយនេះបាន បន្ត សកម្មភាពសាងសង់ទៅជាន់ទី ២ និងជាន់ទី ៣ បន្ថែមទៀត នៅលើ ដីចំណីផ្លូវរបស់រដ្ឋ។ ដោយ ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តជួយពិនិត្យមើលសកម្មភាពលើ សំណង់រឹងលើដីរដ្ឋនេះផង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ