ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ចុំលោកអធិការផ្គើនប្រសាសថ្នាក់ដឹកនាំ ល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញយីហោ(R78)នៅស្រុកបាទីខេត្តតាកែវមានខ្នងក្រាស់ប៉ុណ្ណា បានជាលោកអធិការមិនហ៊ានបង្រ្កាប….
Thu,12 January 2023 (Time 04:26 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 367នាក់)

ទីតាំងភ្នាល់ជល់មាន់តាមអនឡាញយីហោR78មួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោមួយកន្លែងស្ថិតក្នុងភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ កំពុងលួចលាក់បើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវជួយចាត់មន្ត្រីជំនាញចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព(TNC hot news)ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលមានដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត តាកែវ ជាពិសេសអធិការស្រុកបាទីឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះកំពុងដំណើរការជារៀងរាល់ថ្ងៃដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីធ្វើការហាមឃាត់រឺបង្ក្រាបទាន់ពេលវេលា។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក ឆាយកែវមុន្នី អធិការស្រុកបាទីនិងយកចិត្តទុកដាក់ក្នុងចង្អុលបង្ហាញដល់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច–ចោរឆក់–ចោរប្លន់–គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

ចំណែកលោក ធួន ឈីមអភិបាលស្រុកបាទី គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពស្រុកចុះបង្រ្កាប និងទប់ស្កាត់ទីតាំងល្បែងសុីសងខុសច្បាប់ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។វគ្គ១

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2781 នាក់
ខែនេះ :
12098 នាក់
3 ខែនេះ :
39595 នាក់
សរុប :
1649820 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ