ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សង្ស័យបានបារមី«អ្នកតាតារាងបាល់»ហើយមើលទៅ បានជាលោកមេបុស្តិ ក្បាលត្រាច និងលោកអធិការស្រុកក្រគរមើលមិនឃើញ ល្បែងមាន់ជល់អនឡាញតាមឡែតថបខុសច្បាប់ បើកលេងនៅទីនោះ
Tue,14 November 2023 (Time 02:26 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 143នាក់)

ពោធិ៍សាត់: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្បាលត្រាចឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំតារាងបាល់ សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់តាមឡែតថបនៅក្នុងទីតាំងខាងលើនេះ គឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលស្រុក ក្រគរ ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាតារាងបាល់ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។
មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុកក្រគរដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតារាងបាល់ រហូតដល់ភ្លេច កាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។
ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្បាលត្រាច ឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់អំពាវនាវដល់ លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ពោធិ៍សាត់ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជាល់មាន់តាមអនឡាញផងទាន និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
223 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
2540 នាក់
ខែនេះ :
10976 នាក់
3 ខែនេះ :
39392 នាក់
សរុប :
1652092 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ