ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ជម្លោះរឿងដីធ្លី! អជ្ញាធរស្រុកតាលោសែនជ័យបើកដៃអោយឲ្យ កូន ស្រីមក គ្រប់គ្រង លើកម្មសិទ្ធដីធ្លី ដោយគ្មាន កាព្រមព្រាងនិងលិខិតស្នាមមេដៃលោកពូនូវឆនដែលជាឪពុកសោះ, លោកពូសុំ អន្តរាគមន៍ ពីថ្នាក់ ដឹកនាំនិងការផ្សព្វផ្សាយពីអ្នកសារព៍ត័មាន
Sun,08 October 2023 (Time 06:40 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 528នាក់)

លោកនូវឆន អាយុ៦០ឆ្នាំ មានទីលំភូមិថ្មីឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ បានសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ឲ្យគាត់ផង។
ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងក្រោយលោកពូនូវឆនបានអះអាងថាអជ្ញាធរបានចេញផ្លង់ថ្មីមួយទៀតជាឈ្មោះភរិយារបស់គាត់ដែលបានស្លាប់ទៅហើយតំរូវអោយគាត់ប្រគល់ប្លង់ដែលគាត់បានស្នើរសុំពីអញ្ញ៉ាធ័រកំឡុងឆ្នាំ២០២១នោះទៅអោយអញ្ញ៉ាធ័រវិញដោយអជ្ញាធរភូមិឃុំស្រុកតាលោសែនជ័យនោះប្រាប់ថាបោះត្រានិងសុីញ៉េច្រលំបើលោកពូនូវឈនពុំព្រមប្រគល់នៅប្លង់នោះអោយទៅអជ្ញាធរវិញនោះទេនិងសំរេចនិរាករណ៍ប្លង់របស់លោកពូនោះជាក្រដាស់សរជាស្ថាពរក្រោយមកទៀតបន្ទាប់ពីលោកពូសម្រេចមិនព្រមប្រគល់ប្លង់របស់គាត់ជូនទៅនោះអជ្ញាធរភូមិឃុំនិងស្រុកតាលោសែនជ័យបានបញ្ជាក់ប្រាប់លោកនូវឈនផ្ទាល់មាត់ថាប្លង់នោះសម្រេចនិរាករចោលហើយនិងសម្រេចប្រគល់ដីរបស់គាត់ដែលមានទំហំទទឹង៨៥ម៉ែត្រនិងបណ្តោយ២០០ម៉ែត្រនោះអោយទៅកូនស្រីរបស់គាត់ ពីសំណាក់អជ្ញាធរ ដោយគ្មានការដឹងលឺនិងព្រមព្រាងពីសំណាក់ លោកពូទាល់តែសោះកូនស្រីគាត់ឈ្មោះ ភក្តិ គ្មានអ្វីបន្តិចសោះតែ ត្រូវអជ្ញាធរបើកដៃអោយចូលមកកាន់កាប់ដោយអះអាងថាម្តាយដែលបានស្លាប់ទៅនោះបានលក់អោយ។
លោកនូវឆន ជាជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា «ដីដែលកូនស្រីទាមទៀយកធ្វើកម្មសិទ្ធិរបស់ខ្លួននេាះមានទំហ៊ំ ទទឹង ៨៥ម៉ែត្រ បណ្តោយ២០០ម៉ែត្រ ។ លោកពូបានបន្តថា កាលពីឆ្នាំ២០២១គាត់បានបែងចែកដីទំហំជាងមួយហិចតា អោយទៅកូនៗរបស់គាតគ្រប់ៗគ្នារួចរាល់ហើយដោយកូនស្រីគាត់ឈ្មោះភក្តិនេះបានលក់អស់ហើយក៏មកធ្វើបាបគាត់ជាឪពុកបង្កើតដោយចូលមកកាន់កាប់ដីរបស់គាត់ដែលគាត់គ្មានអ្វីអាស្រ័យនិងសង្ឃឹមទៅថ្ងៃមុខបន្តទៀតនោះទេក្រៅពីដីមួយកន្លែងនេះដែលបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិឃុំនិងស្រុកតាលោសែនជ័យនេះគេដឹងគ្រប់គ្នាថាជាដីដែលលោកពូកាន់កាប់កន្លងមកយូឆ្នាំហើយហេតុអ្វីករមេឃុំមេភូមិ និងចៅហ្វាយស្រុកហ៊ានផ្តល់សិទ្ធអោយកូនស្រីអកត្តញូម្នាក់ហ្នឹងមកធ្វើបាបនិងរំលោភកាន់កាប់ដីរបស់គាត់ដោយគ្មានការដឹងលឺនិងព្រមព្រាងពីគាត់បន្តិចសោះ។
លោកនូវឆន បានបន្តឲ្យដឹងថា «ភាពអយុត្តិធម៌អជ្ញាធរស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ សូមថ្នាក់ដឹកនាំខេត្តឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ជួយស្វែងរកភាពយុត្តិធម៌ជូនគាត់ផង ជាពិសេស សម្តេច មហាបវធិបតីយហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី ជួយរកភាពយុត្តិធម៌ ឲ្យគាត់ផង។
គួរបញ្ជាក់ថា ភ្នាក់ងាយើងបានព្យាយាមទំនាក់ទំនងទៅលោកអភិបាលស្រុកតាលោសែនជ័យតែទំនាក់ទំនងពុំបានរវល់ដោយលោកពុំលើកយើងបានទំនាក់ទំនងទៅលោកមេភូមិមេឃុំលោកឆ្លើយថាប្លង់នោះលោកបោះត្រានិងសុីញេច្រលំ ។ អង្គភាពយេីងខ្ញុំរងចាំការបំភ្លឺជូនពីគ្រប់ថ្នាក់ដឹកនាំ រៀងរាល់ម៉ោងធ្វើការ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
650 នាក់
ម្សិលមិញ :
738 នាក់
សប្តាហ៍នេះ :
6134 នាក់
ខែនេះ :
24546 នាក់
3 ខែនេះ :
66130 នាក់
សរុប :
2070362 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ