ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ល្បែងបញ្ជាល់មាន់តាមអនឡាញ ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ប្រចាំនៅក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ សូមលោក អធិការដ្ឋាននគរបាលស្រុក សំរោងបង្ក្រាបផង?
Fri,20 October 2023 (Time 07:55 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 270នាក់)

តាកែវ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ វះពោះ ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំ នៅក្នុង ភូមិ វះពោះ ឃុំ ខ្វាវ ស្រុក សំរោង ខេត្ត តាកែវតើ លោក មេ ប៉ុស្តិ៍ ដឹង ដែរ ឬ ធ្វើ មិនដឹង ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា គឺបើកលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍នេះជា ប្រចាំ តែមិនឃើញលោក អធិការនគរបាលស្រុក សំរោង ចាត់វិធានការបង្រ្កាបនោះឡើយ។
មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ រិះគន់ចំៗទៅលេី លោក អធិការ ដ្ឋាននគរបាលស្រុក សំរោង ដែលកំពុង កាន់តំណែង មិនទាន់ចាត់វិធានការបង្រ្កាប ល្បែងបញ្ជាល់មាន់ទូរទស្សន៍ ក្នុងដែនដីរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ ។
ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ វះពោះ ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ អំពាវនាវដល់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជល់មាន់តាមអនឡាញផងទាន និងសូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់លក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
406 នាក់
សប្តាហ៍នេះ :
2541 នាក់
ខែនេះ :
10977 នាក់
3 ខែនេះ :
39393 នាក់
សរុប :
1652093 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ