ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ក្នុងក្រុងកែបជិតផ្សារដំណាក់ចង្អើរថ្មី ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
Tue,06 September 2022 (Time 11:17 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 303នាក់)

ខេត្តកែប៖ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រង់ចំណុចក្នុងផ្ទះលក់បាយកាហ្វេនិងភេសជ្ជៈមួយកន្លែងនៅជិតផ្សារដំណាក់ចង្អើរថ្មី កំពុងតែបង្កកើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយ តាមទូរទស្សន៍» បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។
ប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ លោក នូ សាម៉េត អធិការនគរបាលក្រុងកែប នៃស្នងការដ្ឋាននគរបាលខេត្តកែប ក៏បានដឹងដែរ តែលោកមិនបង្ក្រាប នោះទេ។
ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីគឺជាដើមកំណើតនៃចោរលួច ចោរប្លន់ ចោរឆក់សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រជាពលរដ្ឋបានលើកឡើងដោយរិះគន់ថា លោក នូ សាម៉េត អធិការនគរបាលក្រុងកែប មិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនោះ សង្ស័យតែមានភាគហ៊ុនជាមួយម្ចាស់ទីតាំងហើយ ទើបមិនបង្រ្កាប។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សោម ពិសិដ្ធ អភិបាលនៃគណអភិបាលខេត្តកែបនិងលោក សម្បត្តិ សុធារដ្ធ ស្នងការនគរបាលខេត្តកែប សូមជួយពិនិត្យមើលលោក នូ សាម៉េត អធិការនគរបាលក្រុងកែប ផង ព្រោះបទល្មើសពេញភូមិបែរជាមិនបង្រ្កាប តើឯណាទៅបញ្ជាឱ្យអនុវត្តភូមិឃុំមានសុវត្ថិភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
411 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2957 នាក់
ខែនេះ :
12352 នាក់
3 ខែនេះ :
40312 នាក់
សរុប :
1649279 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ