ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យស្ថានភាពទឹកជំនន់និងសួរសុខទុក្ខពលរដ្ឋដែលទើបជម្លៀសមកទីទួលសុវត្ថិភាព
Thu,22 September 2022 (Time 03:46 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 262នាក់)

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកស្នងការរង និងកម្លាំងនគរបាលក្រោមឱវាទ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅចំនុចផ្លូវវៀងក្រុង ក្នុងភូមិព្រែកជីកឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលទឹកកំពុងហក់ឡើងខ្លាំង ក្រោយពីមានភ្លៀងធ្លាក់ទាំងថ្ងៃ-យប់ ជាបន្តបន្ទាប់មួយរយ:ចុងក្រោយនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពផងដែរ។ លោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរស់នៅប្រកបដោយអនាម័យ និង ត្រូវហាមប្រាមកូនតូចៗរបស់លោកអ្នក កុំឲ្យចុះលេងទឹក ព្រោះទឹកកំពង់ជន់លិច វាអាចបង្កឲ្យលង់ស្លាប់បាត់បង់ជីវិតបាន។ បន្ថែមពីលើនេះត្រូវថែរក្សាការពារទ្រព្យសម្បត្តិ វត្ថុមានតម្លៃ និងសត្វចិញ្ចឹមឲ្យបានល្អដោយខ្លួនឯង ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីជួយអន្តរាគមន៍។

គួរបញ្ជាក់ថា គឹតត្រឹមថ្ងៃទី22 ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋចំនួន៥៤ គ្រួសារហើយ ដែលត្រូវបាននគរបាល និងអាជ្ញាធរចុះជួយសង្គ្រោះ អន្តរាគមន៍ ជម្លៀសចេញពីតំបន់ជន់លិច ឲ្យមកស្នាក់នៅទីទួលមានសុវត្ថិភាពបណ្តោះអាសន្ន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
312 នាក់
សប្តាហ៍នេះ :
3256 នាក់
ខែនេះ :
15919 នាក់
3 ខែនេះ :
46689 នាក់
សរុប :
1586484 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ