ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ
Fri,02 September 2022 (Time 04:59 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 274នាក់)

(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃ
ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ ធានាក្នុងលក្ខខ័ណដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងដល់សន្តិសុខសាធារណៈ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
634 នាក់
ម្សិលមិញ :
734 នាក់
សប្តាហ៍នេះ :
5291 នាក់
ខែនេះ :
22759 នាក់
3 ខែនេះ :
59535 នាក់
សរុប :
1877005 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ