ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សេចក្តីបំភ្លឺព័ត៌មានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ គោរព​ជម្រាបជូនសា​ធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមអំពីការផ្សព្វផ្សាយក្នុងគេ​ហទំព័រសារព័ត៌មាន​ មេគង្គខ្មែរ​ ដែលផ្សាយថា​ បនល្បែងជល់មាន់អនឡាញនិងបៀរនៅចំ​ណុច....
Sat,17 September 2022 (Time 09:05 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 288នាក់)

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ មាន​កិត្តិយ​សសូមគោរព​ជម្រាបជូនសា​ធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ កាលពីថ្ងៃទី​១៦​ខែកញ្ញាឆ្នាំ២០២២មានការផ្សព្វផ្សាយក្នុងគេ​ហទំព័រសារព័ត៌មាន​ មេគង្គខ្មែរ​ ដែលមានចំណងជេីងថា​ បនល្បែងជល់មាន់អនឡាញនិងបៀរនៅចំ​ណុចផ្លូវចូលច្រកអូរអន្លក់ឃុំតា​សែ​នស្រុកកំរៀងសង័្សយជាឆ្នាំង​បាយរបស់លោកវេ​ ​គឹមចត់​ អធិការនគរបាលស្រុកបានជាមិនហ៊ានបង្រ្កាប។

បានឃេីញខ្លឹមសារផ្សព្វផ្សាយបែប​នេះនៅថ្ងៃដ ដែលលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់​លេីព័ត៌មាននេះ និងទ​ទួល​បានលទ្ធផលដូចខាងក្រោម៖
-នៅចំណុចទីតាំងនេះកាលពីមុនមក​ធ្លាប់មានសកម្មភាពអ្នក​ទៅ​ទទួលទានកាហ្វេហេីយ​ មាន ការចាក់ទូរទ​ស្សន៍មេីលនិង​មាន​ការប្រព្រឹត្តល្បែងភ្នាល់តាម​ទូរទស្សន៍​នៅ​ទី​នោះមែន។
-ពិនិត្យឃេីញសកម្មភាពបែប​នេះកាលពីថ្ងៃទី២៧​ខែ​មិថុនាឆ្នាំ២០២២កន្លងទៅសមត្ថកិច្ចនគរបាលស្រុកកំ​រៀង​ដែលមានលោកវរសេនីយ៍ទោ​ វេ​ គឹម ចត់​ ជាអ​ធិការនគរបាលស្រុក​ ​ បានធ្វេីកិច្ចសន្យាជាមួយម្ចាស់​ទីតាំងឱ្យបញ្ឈប់សកម្មភាពល្មេីសទាំង​ នេះរួចហេីយ។
-នៅពេលនេះចំណុចទីតាំងនោះពុំមានសកម្មភាព​ល្មេី​ស​ច្បាប់ណាមួយកេីតឡេីងនោះ​ទេ។
-រូបភាពដែលបានយកមកផ្សព្វផ្សាយក្នុងគេហ ទំព័រខាងលេី​ អាចជារូបភាពចាស់តែប៉ុណ្ណោះ​។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​សូមអរគុណចំពោះមតិ​យោបល់ចូល​រួមពីគ្រប់មជ្ឈដ្ឋានក្នុងន័យស្ថាប​នា​ ហេីយសូមមហាជន​ទូទៅ​ អ្នកសាតព័ត៌មាននិងអ្នក​និយមប្រេីប្រាស់បណ្តាញសង្គមបន្តចូលរួមសហការជា​មួយសមត្ថកិច្ចនគរបាលជាបន្តទៀត ដោយភាត​រ​ភាព។

ដូចបានជម្រាបជូនខាងលេី​សូម​ សា​ធារណជន​ អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2188 នាក់
ខែនេះ :
12455 នាក់
3 ខែនេះ :
40056 នាក់
សរុប :
1647070 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ