ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បែកធ្លាយៈអំពើពុករលួយធ្ងន់ធ្ងរ ដែលនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!
Fri,08 July 2022 (Time 10:37 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 282នាក់)

(ស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅ”ក្រុងហូជីមិញ”ប្រទេសវៀតណាម ។ បានរអ៊ូរទាំពីការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ គឺចំណាយប្រាក់អស់ច្រើន រាប់រយ(ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ឈ្នួលរថយន្ត សម្រាប់អ្នកអត់មានលិខិតឆ្លងដែន(ប៉ាស្ព័រ)។ មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិតឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយលើសេវា បោះត្រា ពេលចេញទៅ២០$ មកវិញ២០$ ពីលើតម្លៃប្រាក់ឈ្នួល រថយន្តជាក់ស្ដែងៈទៀតផង។
ករណីនេះលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអាចសុំការអត្ថាធិប្បាយបានទេ..!!។
ជាក់ស្ដែងៈ អ្នកបើករថយន្តស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាម។ គឺយកប្រាក់ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នកអត់លិខិតឆ្លងដែន(ប៉ាស្ព័រ) ។ ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃឈ្នួលរថយន្ត សម្រាប់យកមករត់ការ បង់ជូននគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំងទៅវៀតណាម និងត្រឡប់មកខ្មែរវិញ ក្នុងម្នាក់ៗអស់៤០០$។
ទន្ទឹមនិងនោះ អ្នកបើករថយន្តតាកស៊ី កម្ពុជា ដោយសាងបន្តគ្នា ជាមួយរថយន្តតាកស៊ីវៀតណាម បានលើកឡើងថាៈ ជារៀងរាល់លើកពួកខ្លួនដឹកភ្ញៀវពីកម្ពុជា ទៅ”ក្រុងហូជីមិញ”។ គឺបានកំណត់យកថ្លៃពីភ្ញៀវ ក្នុងម្នាក់ៗ ៥០$ សម្រាប់អ្នកមាន(ប៉ាស្ព័រ) ពេលចេញទៅ១ជើង លុះត្រឡប់មកវិញ៥០$ទៀត។
អ្នករត់តាកស៊ីបន្តថាៈ ជាក់ស្ដែងថ្លៃឈ្នួល រថយន្តទាំងខាងកម្ពុជា-វៀតណាម អស់ម្នាក់ៗ២៥$ទេ រីឯ២៥$ទៀត សម្រាប់យកទៅ រត់ការបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។
ក្នុងនោះបើអ្នកអត់មាន(ប៉ាស្ព័រ) វិញខ្លួននិង កំណត់យកចំនួន១២៥$ ក្នុងម្នាក់ៗ សម្រាប់មួយជើង លុះពេលត្រឡប់មកវិញ យក១២៥$ទៀត។
អ្នករត់តាកស៊ីៈ ការកំណត់យកលុយពីភ្ញៀវច្រើនបែបនេះ គឺមិនមែន ដោយសារតម្លៃឈ្នួលរថយន្ត ខ្ពស់នោះទេ ពោលគឺៈ ខ្លួនត្រូវរត់ការបង់លុយឱ្យនគរបាលព្រំដែន ទាំងខាងកម្ពុជា-និងវៀតណាម ។ ដែលនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត អស់ចំនួន១០០$ក្នុងភ្ញៀវម្នាក់ៗ លុះមកវិញបង់១០០$ទៀតក្នុងម្នាក់ៗទៀត។
ចំណែកបុគ្គលិក”រថយន្តក្រុង”ឯនេះបានបញ្ជាក់ថាៈ ប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុនខ្លួន ដែលដឹកភ្ញៀវពីភ្នំពេញទៅ”ក្រុងហូជីមិញ”គឺក្នុងម្នាក់ៗចំនួន១៥$ទេ ។ ប៉ុន្តែក្រុមហ៊ុនត្រូវលក់ សំបុត្រឱ្យភ្ញៀវរហូតដល់ ៣៥$ក្នុងម្នាក់ ដោយ២០$ សម្រាប់រត់ការបង់ឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។ បុគ្គលិក ដដែលបន្តថាៈ អ្នកអត់(ប៉ាស្ព័រ)ទៅក្រុងហូជីមិញ អស់៧៥$ មកវិញអស់៧៥$ទៀត ខណៈតម្លៃឈ្នួលរថយន្តត្រឹមតែ១ជើង១៥$ប៉ុណ្ណោះ។
ជាក់ស្ដែងៈ ក្នុងមួយថ្ងៃៗមានអ្នកដំណើររាប់ពាន់នាក់ ដែលត្រូវធ្វើដំណើរចេញចូលឆ្លងដែន ទៅមកប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ ជាហេតុនាំឱ្យលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។ អាចប្រព្រឹត្តអំពើពុករលួយ គាបយកលុយ ពីការធ្វើដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីបែងចែកបក្ខពួកខ្លួន។រាល់ការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី០៣.០៧.២០២២«ដើមរាំង»មិនអាចសុំការបកស្រាយ ពីលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានទេ..!។ ករណីនេះ«ដើមរាំង» រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត!។
ទោះជាយ៉ាងណាក៍ដោយៈ ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេស អ្នកជំងឺដែលត្រូវទៅព្យាបាលនៅ ក្រុងហូជូមិញប្រទេសវៀតណាម ។

សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ

ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ ចំពោះសកម្មភាព របស់លោក ខាត់ សារ័ត្ន រួមនិងមន្ត្រីក្រោមឱវាទ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីការធ្វើដំណើរ បណ្ដាលឲ្យជះឥទ្ធិពលអាក្រក់ ប៉ះពាល់សតិអារម្មណ៍ភ្ញៀវជាខ្លាំង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2940 នាក់
ខែនេះ :
12219 នាក់
3 ខែនេះ :
39728 នាក់
សរុប :
1649539 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ