ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
មេឈ្មួញជួញដូរអនុផលព្រៃឈើ កំពុងសម្រុកដឹកឈើយ៉ាងគគ្រឹកគគគ្រេងចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម!!!
Fri,15 July 2022 (Time 04:32 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 272នាក់)

មណ្ឌលគិរី: ប្រភពច្បាស់ការបានបញ្ជាក់ប្រាប់ ( ធីអិនសុី អនឡាញ) ថាកន្លងមកបទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេងដែលដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម។

 ជាក់ស្តែងបើគិតត្រឹមថ្ងៃទី០៧ខែកក្កដានេះ ប្រភពព័ត៌មានបានអោយដឹងថា ក្រុមឈ្មួញបានព្យាយាម រត់ការហើយ តែមិនទាន់ដឹកចេញបានដោយដឹងថាមានមន្ត្រីម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ

ប្រភពព័ត៌មាននៅក្នុងខេត្តមណ្ឌលគិរី បានលួចបង្ហើបឱ្យដឹងថា ក្រុមឈ្មួញកំពុងតែមមាញឹកខិតខំរត់ការ ដើម្បីដឹកឈើចេញពីស្រែពក ស្រុកពេជ្ជតា តាមរយៈរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តដឹកដី តាមច្រកដាក់ដាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។

គិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានរយ:ពេលជាងមួយសប្តាហ៏ ទើបតែបានដំណើរការអាជីវកម្មរបស់ពួកគេបាន។

ខណ:សេចក្ដីរាយការណ៍អះអាងថា ក្រុមឈ្មួញត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកកាប់ឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់កាប់ និងដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំនេះ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកដាក់ដាំមួយចំនួនទៅអោយពួកឈ្មួញទេនោះ ម្ល៉េះបទល្មើសព្រៃឈើទាំងនោះពិតជាមិនអាចកើតមានដូចពេលបច្ចុប្បន្ននេះទេ៕
ប្រជា ពលរដ្ឋ ក៏ កំពុងរងចាំមេីល ចំណាត់ការ ពី គណៈបញ្ជាការឯកភាពខេត្តដែ
តេី ឯកឧត្តម អភិបាលខេត្តមាន ចំណាត់ការយ៉ាងណា?

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
413 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2186 នាក់
ខែនេះ :
12902 នាក់
3 ខែនេះ :
40268 នាក់
សរុប :
1647012 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ